Ad Code

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុង​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​៥​នាក់​

ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប ​ហើយ​មាន​ទាំង​ផ្ទុះអាវុធ​ទាំង​ផង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់​បង្ក្រាប​បាន​ចំនួន​៥​នាក់ បន្ទាប់ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​ឆក់​កាប​ពី​ជនរងគ្រោះ​មិនបាន​សម្រេច​នៅ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​
ការ​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​កុម្ភៈ​ នៅ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​២​នាក់​ជាប់​ពាក់ព័ន្ធ ឯ​៣​នាក់​ទៀត​កំពុង​សាកសួរ​បន្ត​៕
ឌី​រៀ​

Post a Comment

0 Comments

Close Menu