Ad Code

ប្រទេស រុស្ស៊ី​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា នាំ​ភាព​វឹកវរ​ដល់​មជ្ឈិមបូព៌ា

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោកសឺហ្កេឡាវរ៉ូវ (Sergei Lavrov) បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេ​រិក​ នៅថ្ងៃច័ន្ទ​ថា កំពុង​ធ្វើ​ឲ្យ​មជ្ឈិមបូព៌ា​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ និង​ជំរុញ​ឲ្យ​មាន​ការ​កើនឡើងដល់​ពួក​ជ្រុល​និយម​ ដោយសារ​តែ​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​លប់លើ​ពិភពលោកនោះ។
លោក​ឡាវ​រ៉ូ​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំក្លា​ចំពោះ​នយោបាយ​របស់​ក្រុងវ៉ាស៊ីងតោន​ នៅ​ក្នុង​ការ​ជជែក​ដេញដោល​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ..ប​ ស្តីពី​ការរក្សា​សន្តិសុខ​ និង​សន្តិភាព​អន្តរជាតិ។
រដ្ឋមន្រ្តី​ការបរទេស​ បាន​លើកឡើង​ពី​ការវាយប្រហារ​តាមអាកាស​ ដឹកនាំ​ដោយ​សហរដ្ឋអា​មេរិក នៅ​ក្នុង​ប្រទេស​ស៊ីរី​ ការលុកលុយ​ប្រទេស​អ៊ីរ៉ាក់​ ឆ្នាំ២០០៣ និង​ការ​ធ្វើ​អន្តរាគមន៍​យោធា​ ឆ្នាំ​២០១១ នៅ​ក្នុង​ប្រទេស​លីប៊ី​ថា ជា​ឧទាហរណ៍​នៃ​ការ​រំលោភ​លើ​គោលការណ៍​ជាមូលដ្ឋាន​របស់​អ..ប។
លោក​ឡាវ​រ៉ូវ​បាន​និយាយ​ប្រាប់​ក្រុមប្រឹក្សា​ ដែល​មាន​សមាជិក​១៥​ប្រទេស​ថា បញ្ហា​ទាំង​អស់​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ការ​ប៉ុនប៉ង​ ដើម្បី​លប់លើ​កិច្ច​ការ​សាកល​គ្រប់គ្រង​ទាំងអស់​ គ្រប់ទីកន្លែង​ ប្រើ​កម្លាំង​យោធា​ ដោយ​ឯកតោភាគី​ ដើម្បី​តែ​ផលប្រយោជន៍​របស់​មនុស្ស​ម្នាក់។
លោក​និយាយថា «បញ្ហា​ទាំង​នេះ​ បាន​ជំរុញ​ឲ្យ​មជ្ឈិមបូព៌ា​ និង​អាហ្រ្វិក​ខាង​ជើង​ធ្លាក់​ចូល​ទៅ​ភាព​វឹកវរ​ និង​អស្ថិរភាព៕

Post a Comment

0 Comments

Close Menu