ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារថា គេនឹងចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់គេនៅថ្ងៃទីពីរ ខែមិនា ដោយបានកំណត់ដំណាក់កាលសម្រាប់ភាពអាចកើតឡើងមួយក្នុងភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង។
ក្រុងព្យុងយ៉ាងបានស្នើសុំផ្អាកបណ្ដោះអាសន្នស្ដីពីការសាកល្បងនុយក្លេអ៊ែរ ប្រសិនបើសមយុទ្ធឆ្នាំនេះត្រូវបានលប់ចោលដែលជាសំណើមួយ ដែលត្រូវក្រុងវ៉ាស៊ីនតោនបដិសេធថាជាការគំរាមច្បាស់ក្រឡែតមួយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីបួន។
សមយុទ្ធKey Resolve និងសមយុទ្ធFoal Eagle គឺជាប្រភពនៃភាពតានតឹងជ្រួលច្រាល់នៅលើឧបទ្វីបកូរ៉េដែលបែងចែកនោះ។
ក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោនបានទទូចថា សមយុទ្ធទាំងនោះគឺស្ថិតនៅក្នុងលក្ខណៈការពារ ក៏ប៉ុន្តែត្រូវបានក្រុងព្យុងយ៉ាងថ្កោលទោសទៀងទាត់ថាជាការហាត់សមបង្កហេតុដើម្បីធ្វើការលុកលុយ។
អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូងម្នាក់និយាយថា សមយុទ្ធទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែមិនា ដោយសមយុទ្ធKey Resolve មានរយៈពេលទៅដល់ថ្ងៃទី១៣ ខែមិនា ហើយសមយុទ្ធFoal Eagle នឹងបញ្ចប់នៅថ្ងៃទី២៤ ខែមេសា ។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចនិងប្រើវោហារសាស្ត្រចូលចិត្តធ្វើសង្គ្រាមនៅក្នុងការសម្ដែងការមិនពេញចិត្តរបស់ខ្លួនចំពោះសមយុទ្ធនៅក្នុងអតីតកាល៕
រឹទ្ធ

0 Comments