Ad Code

បើករថយន្ត​បុក​របាំ​ង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​៧​កង់​រាយប៉ាយ​ពេញ​ផ្លូវ អ្នក​ជិះ​ម៉ូតូ​មកដល់​កិន​ពីលើ​បង្ក​ឲ្យ​គ្រោះថ្នាក់​ធ្ងន់​


ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​៧​កង់​បាន​ទទួលរង​ការខូចខាត​ដោយ​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ក្រោយពេល​ដែល​មាន​រថ​យន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​បុក​យ៉ាង​ពេញទំហឹង និង​បាន​បើក​គេចខ្លួន​បាត់ស្រមោល​នោះ ហើយ​ខណៈ​ពេល​ដែល​របាំង​ដែល​ទទួលរង​ការខូចខាត​រាយប៉ាយ​នៅ​លើ​ថ្នល់​ម៉ូតូ ​អ្នកដំណើរ​មកដល់​ក៏​កិន​ពីលើ​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​តែម្តង។​

ហេតុការណ៍​គ្រោះថ្នាក់​ខាង​លើ​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ឈាន​ចូល​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី សង្កាត់​ទឹកល្អក់​ទី​៣ ​ខណ្ឌ​ទួល​គោក។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​រ៉េ​ចង្កូត​ពេញ​ផ្លូវ និង​បាន​ធ្វើ​ឲ្យ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៧​កង់​រាយប៉ាយ​ពេញ​ផ្លូវ និង​បាន​បើក​គេចខ្លួន​បាត់ស្រមោល​តែម្តង។ បន្ទាប់ពី​កើតហេតុ​បាន​ឲ្យ​ប្រហែលជា​១០​នាទី ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដោយ​មិនបាន​មើល​ក៏​ជ្រុល​បុក​របាំង​ថ្ម​នោះ​ បណ្ដាល​ឲ្យ​ផ្លោង​ចម្ងាយ​២០​ម៉ែត្រ របួសធ្ងន់​តែម្តង ហើយ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ។​ ដោយឡែក ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បញ្ជូន​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​ទុក​ជា​បណ្ដោះអាសន្ន​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu