Ad Code

នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធានរដ្ឋសភា​ចុះ​ត្រួតពិនិត្យ​ការ​កសាង​អគារ​ថ្មី​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​ពពេល​


ភ្នំពេញ ៖ អគារ​ស្នាក់​ការ​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ពពេល​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​កសាង​ដោយ​ឯកឧត្តម កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អស់​ទឹកប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក។ ស្នាក់​ការ​គណបក្ស​ថ្មី​នេះ​មាន​អគារ​ការិយាល័យ​ទំហំ​៩​ម៉ែត្រ​គុណ​និង​១២ម៉ែត្រ និង​មាន​សាល​ប្រជុំ​ទំហំ​១២​ម៉ែត្រ​គុណ​និង​១៦ម៉ែត្រ​។​

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​គណបក្ស​ទើប​កសាង​ថ្មី​នេះ ឯកឧត្តម កែវ ពិសិដ្ឋ​បាន​មាន​ប្រសាសន៍​ថា កន្លងមក​គណបក្ស​មូលដ្ឋាន​ឃុំ​ពពេល​នេះ​ពុំ​មាន​កន្លែងធ្វើការ​ត្រឹមត្រូវ​នោះ​ទេ គឺ​ចល័ត​ធ្វើការ​ក្រោមផ្ទះ​ប្រជាជន​ដែល​ជា​សមាជិក​បក្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ដឹកនាំ​បក្ស​មូលដ្ឋាន​ឃុំ​ឲ្យ​រឹងមាំ និង​ពង្រីក​សមាជិក​បក្ស​ឆ្នើម​ដើម្បី​ធានា​យក​ប្រៀប​សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​/សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត យើង​ត្រូវ​មាន​មូលដ្ឋាន​បង្អែក​រឹងមាំ​ក្នុង​ការ​កសាង​កម្លាំង​បក្ស​។​

ឆ្លៀតឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ចូលរួម​បុណ្យខួប​៧​ថ្ងៃ សព​ភរិយា​លោក តាំង ណាន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ពពេល​នៅ​គេហដ្ឋាន​ផ្ទាល់​ផង​ដែរ៕

Post a Comment

0 Comments

Close Menu