ខេត្តកណ្តាល ៖ បុរសម្នាក់ជិះម៉ូតូម៉ាកHondaសេរី២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BV.៨១០៧បញ្ច្រាសស្លាកសញ្ញាហាមឃាត់ ទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥សេរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CT.៤៧៥២បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ភ្លាមនោះមានម៉ូតូមួយគ្រឿងទៀតម៉ាក សង់សេ១២៥សេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល១L.៤៧៥៨ដែលធ្វើដំណើរពីក្រោយ បានទៅបុកបន្ថែមពីលើទៀតបណ្តាលឲ្យរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២១និង០០នាទីយប់ ថ្ងៃទី ០១ខែ មករាឆ្នាំ ២០១៥ នៅលើចំណុចផ្លូវកោងភូមិដើមគ ផ្លូវ០២ក្នុងភូមិដើមគសង្កាត់ដើមមៀន ក្រុងតាខ្មៅ។
បើតាមនគរបាលចរាចរណ៍ក្រុងតាខ្នៅបានឲ្យដឹងថា ជនរងគ្រោះទាំងពីរខាងលើនោះទីមួយមានឈ្មោះ តូ វ៉ាន់វៃ ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិព្រែកតាគង់៣សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ ជនរងគ្រោះទីពីមានឈ្នោះ វ៉ាន់ នីភេទប្រុសអាយុ២៨ ស្នាក់នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល។
នគរបាលចរាចរណ៍ក្រុងតាខ្នៅបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានរថយន្តរបស់ស្នងការខេត្តកណ្តាលដឹកទៅគ្លីនិកកែវសាន្តដើម្បីជួយសង្គ្រោះ។ នគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបង្កឡើងដោយម៉ូតូម៉ាកសេ១២៥សេរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១CT៤៧៥២បើកបរមិនគោរពច្បាប់ និង បើកបរចូលផ្លូវដែលមានស្លាកសញ្ញាហាមឃាត់៕

0 Comments