Ad Code

រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចំ​ពីមុខ​ពេញទំហឹង​ មនុស្ស​៤​នាក់​របូស​ធ្ងន់​ស្រាស​

កំពង់ឆ្នាំង ៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ប្រភេទ​២​កឹ​ប បុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង ក្នុងទិសដៅ​ច្រាស់​គ្នា ហើយ​រថយន្ត​បង្ក​បានគេច​បាត់។ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៥៥​នាទី​យប់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​មុខ​សាលា​នយោបាយ ស្ថិតក្នុង ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ថា ជនរងគ្រោះ​ទាំង​៤​នាក់​មាន​១.​ឯក ដា​រ៉ា​ម អាយុ​១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង របួស​បាក់ដៃ​ឆ្វេង និង​ជើង​ស្តាំ​ធ្ងន់ ឈ្មោះ​នេះ​ជា​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ២.​ឈ្មោះ​ផន វីរៈ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង របួសធ្ងន់ ៣.​ឈ្មោះ ហង្ស ចំរើន អាយុ ១៩​ឆ្នាំ និង​៤​ឈ្មោះ ពុំ សារ៉ាត់ អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នៅ​ស្រុក​កំពង់លែង រងរបួស​ស្រាល។ ពួកគេ​ទាំង​៤​នាក់​ជិះម៉ូតូ​អូស​រ៉ឺម៉ក ម៉ាក​ឌ្រី​ម ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV.2663​ចំណែក​ភាគី​រថយន្ត​បង្ក​ដែល​គេចខ្លួនបាត់ ​គេ​ដឹងថា ជា​រថយន្ត​ប្រភេទ​២​កឹ​ប ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​.7088
ប្រភព​ ដដែល​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់​បាន​ជិះម៉ូតូ​សណ្តោង​ម៉ក ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រាប់​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត ខាងលើ​បើក​មកពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ខ្ទេច​ម៉ូតូ​មួយ​កំណាត់​មុខ​ និង​មនុស្សទាំង​៤​នាក់​ រួមទាំង​អ្នកបើកបរ​ម៉ូតូ​ផង​បាន​រងរបួស​ធ្ងន់​ និង​ស្រាល​រណូក​រណែល​លើ​ថ្នល់ ចំណែក​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​ បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់ទៅ ។
ជនរងគ្រោះ ​ទាំង​៤​នាក់ ​ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត ​ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ បង្កឲ្យមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ប៉ុន្តែ​ប្រហែលជា​ពិត​ពិបាក​រក​បន្តិច​ហើយ បើ​គេ​មិន​ចង់​ទទួលខុសត្រូវ​នោះ​៕

Post a Comment

0 Comments

Close Menu