Ad Code

​មន្ត្រី​ជំនាញ​ ចុះ​សិក្សា​កំណត់​អ័ក្ស​ទំហំ​ប្រឡាយ​


ភ្នំពេញ ៖ ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ត្រូវបាន​អ្នកមានអំណាច និង​មាន​ប្រាក់​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​កន្លែង​ខ្លះ​ប្រឡាយ​រំដោះ​ទឹក​នេះ​ត្រូវបាន​គេ​រំលោភ​យក​ស្ទើរ​តែ​បាត់​រូបរាង​នឹង​កន្លែង​ខ្លះ​បានរួម​តូច​ដែល​ត្រូវ​ស្តា និង​ពង្រីក ដើម្បី​រំដោះ​ទឹក​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។

ជុំវិញ​បញ្ហា​នេះ​ដើម្បី​ជំរុញឲ្យមាន​ដំណោះស្រាយ​ក្នុង​កិច្ចការពារ​ប្រឡាយ​រំដោះ​ទឹក​នេះ​ឡើង​វិញ លោក​អៀង អូ​នី អភិបាលរង រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួម​នឹង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ និង​កំណត់​អ័ក្ស​ប្រឡាយ​ឲ្យបាន​ត្រឹមត្រូវ ក្នុងនោះ​រួមមាន​ប្រឡាយ​ព្រែក​ហា​,​ស្ពាន​ទួល​ពង្រ​ដល់​ស្ពាន​ចំការ​ដូង ដែល​កន្លងមក​សាលា​រាជធានី​ភ្នំពេញ បានធ្វើការ​សិក្សា​រួចហើយ ក្នុង​ការលើក​គំរោង​ស្តារ​ប្រឡាយ​ទាំងនោះ​។ ជាមួយគ្នានេះ​ប្រព័ន្ធ​ប្រឡាយ ដង្កោ​, ប្រឡាយ​ភូមិ​ម័ល​,​និង ប្រឡាយ​ផ្សេងៗ​ទៀត​ក៏ត្រូវ​ស្តារ​ផងដែរ។
ទីតាំង​ប្រឡាយ​ឬ​ចំណី​ប្រឡាយ​ត្រូវបាន ប្តូរ ទៅជា​បុរី ឬ​ផ្ទះល្វែង​ជា​បន្តបន្ទាប់ ជាមួយនិង​បញ្ហា នេះ​លោក​អៀង អូ​នី បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​អង្គភាព​ចំនួន​៤​ក្នុងនោះ មាន អង្គភាព​លូទឹក នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជ ធានី​ភ្នំពេញ​,​ការិយាល័យ រៀបចំ​ក្រុង​,​មន្ទីរ​ធន​ធាន​ទឹក​និង ឧតុនិយម​,​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ត្រូវ​ចេញ​ដីកា​ការពារ​ប្រឡាយ​ទាំង​អស់នោះ ដោយ​ត្រូវ​កំណត់​អ័ក្ស ប្រឡាយ និង​ទំហំ​ប្រឡាយ ឲ្យ​បានច្បាស់លាស់​ និង​សិក្សា​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​ស្តារ​ប្រឡាយ ទាំងអស់នេះ​ឲ្យ បានល្អ​ប្រសើរ ហើយ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​លើក​គំរោង​ស្តារ​ប្រឡាយ​ខាងលើ​ជា ជំ​ហ៊ានៗ​ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន​ទាន់​នៅ​រដូវប្រាំង។
ជាមួយគ្នា​នោះដែរ​ប្រព័ន្ធ​ប្រឡាយ​នៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ ក៏ត្រូវ​មន្ត្រី​ជំនាញ​ដឹកនាំ​ដោយ លោក នៅ សារឿន ធ្វើការ​ពិនិត្យ និង​សិក្សា​ផងដែរ ដើម្បី​ស្តា​នៅក្នុង​ដើមឆ្នាំ ២០១៥​នេះ។ បើតាម ការចុះពិនិត្យ​ជាក់ស្តែង​ប្រឡាយ​នៅ​ប៉ែក​ខាងជើង​ក៏ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឲ្យរួម​តូច​ផងដែរ ដែល​តម្រូវឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ដុតដៃ​ជើង​ ដើម្បី​មាន​វិធាន​ការ តែបើ​នៅតែ​បែបនេះ​ភាព​លិចលង់​រាជធានី​នៅតែ​បន្ត​កើតមាន​ដដែល​ជា​ដដែល៕


Post a Comment

0 Comments

Close Menu