Ad Code

ម្នាក់​ស្លាប់​ដោយ​បើក​ម៉ូតូ​ធ្លាក់​លូ និង​ម្នាក់ទៀត​ត្រូវ​រថយន្ត​ដឹក​ដី​បុក​កិន​ពីរ​លើ​


ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ចូល​ទៅដល់​មន្ទីរពេទ្យ​ភ្នំពេញ ដោយសារ​បើក​ម៉ូតូ​ធ្លាក់​លូ​ត្រង់​ចំណុច​ផ្លូវបំបែក​លេខ​២១ កែង​ផ្លូវ​លេខ​១១០ ក្នុង​ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ និង​ម្នាក់ទៀត​ត្រូវ​រថយន្ត​ដឹក​ដី​បើក​បុក​កិន​ពីលើ​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណុច​ផ្លូវ​ជាតិ​លេខ​៥ ក្នុងស្រុក​ពញាឮ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ថ្ងៃទី ០១ ខែមករា ឆ្នាំ​២០១៥។​

បើតាម​ប៉ូលិស​ចរាចរណ៍​ក្រុង​តាខ្មៅ​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​បាត់​ជីវិត​ដោយសារ​បើកបរ​ម៉ូតូ​ធ្លាក់ចូល​លូ​ត្រង់​ចំណុច​ផ្លូវកែង​លេខ​២១ និង​ផ្លូវ​១១០ ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ នោះ​គឺមាន​ឈ្មោះ ម៉ាក ផល ភេទ​ប្រុស​អាយុ​៤១ នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ មាន​ស្មា​មរ​បួស​បាក់ឆ្អឹង​ក និង​ឆ្អឹងថ្គាម។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយថា នៅ​ម៉ោង​ប្រហែល​៣០​នាទី គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១B.៤៥៩៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១ មាន​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ លុះដល់​ផ្លូវបំបែក​កែង​១១០ ប្រុង​បត់​ឆ្វេង​ក៏​ទៅ​ធ្លាក់​ចូលក្នុង​លូ ទាំង​ម៉ូតូ ទាំង​មនុស្ស​តែម្តង។
ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពញាឮ ដែល​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន ធ្វើ​ផ្លូវជាតិ​លេខ​៥ បើក​បុក​កិន​ពីលើ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២៧-២៨​ភូមិ​ទួល​អំពិល​ ឃុំ​ពញាឮ​ ស្រុក​ពញាឮ គឺមាន​ឈ្មោះ​សំ រិតសំភស្ស​ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ពោធិ​មង្គល​ ឃុំ​ព្រែកតាទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល។
ប៉ូលិស​បាន​បញ្ជាក់​ថា ករណីនេះ​បង្ក​ដោយ​ម៉ូតូ​C125​ពណ៌​ខ្មៅ ដែល​បើកបរ​ដោយ​ជនរង​គ្រោះ​មានឈ្មោះ សំ រិតសំ​ភ​ស្ស ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុចកើតហេតុ​ម៉ូតូ​មាន​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​ចំ​ពីមុខ ជាប់​និង​កង់​រថយន្ត​ម៉ាក​ហ្វ​លែ​ន​ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​របស់​ក្រុមហ៊ុន​ចិន​ផ្នែក​ខាងឆ្វេង​ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ដែល​បណ្តាលឲ្យ​មនុស្ស​ពី​នាក់​បាត់​បង់ជីវិត​នោះ ប៉ូលិស​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាលមកពី​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​កត្តា​មួយទៀត អ្នក​បើកបរ​មាន​ស្ថានភាព​ស្រវឹង ហើយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទៀត៕

Post a Comment

0 Comments

Close Menu