Ad Code

លាក់​ទុក​កាំបិត​ចំនួន​៤​ដើម​នៅ​ជាប់​ខ្លួន​ ក្នុង​បំណង​ធ្វើ​សកម្មភាព​អ្វីមួយ​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​


ភ្នំពេញ ៖ ក្មេង​ទំនើង​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១​ឃាត់​ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​មាន​គេ​រាយការណ៍​មក​ថា​ក្មេង​ទំនើង​រូប​នោះ​បាន​លាក់​ទុក​នូវ​កាំបិត​គ្រប់មុខ​ចំនួន​៤​ដើម​នៅ​ជាប់​ខ្លួន​ក្នុង​បំណង​ធ្វើ​សកម្មភាព​អ្វីមួយ​។​ ការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្លឹប​ហាត់ប្រាណ​នៅ​មាត់ទន្លេ​ផ្លូវ ព្រះ​ស៊ីសុវត្ថិ ​ក្នុង​សង្កាត់​ផ្សារកណ្ដាល១​ ខណ្ឌដូនពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ទំនើង​ឈ្មោះ​ ផាន់ ភា​រុណ ហៅ​សៀង ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ពុំ​មាន​មុខរបរ​និង​ទីលំនៅ​មិន​ពិត​ប្រាកដ​ទេ ហើយ​ត្រូវ​បាន​ដកហូត​កាំបិត​ចំនួន​៤​ដើម។ ប្រភព​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ​នៅមុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​បាន​ចេញ​ពី​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់​ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ​ស្រាប់​ទែ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្មេង​ទំនើង​ម្នាក់​មាន​លាក់​ទុក​នូវ​កាំបិត​ចំនួន​៤​ដើម​នៅ​ជាប់​ខ្លួន​ក្នុង​បំណង​ធ្វើ​សកម្មភាព​អ្វីមួយ​នោះ ​ដោយ​ទទួល​បាន​ព័ត៌មាន​ដូច្នេះហើយ ​កម្លាំង​បាន​ចុះ​ទៅដល់ ​ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​បាន​រត់គេច​ចូល​មក​កន្លែង​ហាត់​ប្រាណ​ ទើប​ចាប់បាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​នីតិ​វិធី​ច្បាប់៕

រស្មី​



Post a Comment

0 Comments

Close Menu