Ad Code

០១​យប់​០១​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​៣​ករណី ​ស្លាប់​៤​នាក់ ​របួស​ម្នាក់​នៅ​បន្ទាយមានជ័យ​


បន្ទាយមានជ័យ ៖ គ្រាន់​តែ​រយៈពេល​០១​យប់​០១​ថ្ងៃ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៥ និង​លេខ​០៦ នា​ចុង​សប្ដាហ៍ ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​ធំៗ​០៣​ករណី​សម្លាប់​មនុស្ស​នៅ​នឹង​កន្លែង​០៤​នាក់ របួសធ្ងន់​ម្នាក់​។​

លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​នា​យប់​ថ្ងៃទី​០៧ និង​នៅពេល​ថ្ងៃ ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពិតជា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​០៤​នាក់ និង​របួសធ្ងន់​ម្នាក់ ​ដែល​ហេតុ​ការណ៍​ទាំងនេះ​ជនរងគ្រោះ​ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ជាមួយ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ឃឺ​ន​ផ្លូវ​ដួល​បែកក្បាល​ស្លាប់ និង​ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​ពេល​ដែល​បើក​ម៉ូតូ​បត់​កាត់​ផ្លូវ​។

លោក​បន្ត​ទៀត​ថា ភាគច្រើន​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ដោយ​សារ​ការប្រើ​គ្រឿង​ស្រវឹង បើកបរ​ក្នុង​ល្បឿន​លឿន៕


Post a Comment

0 Comments

Close Menu