Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​០៨​ ខែកុម្ភៈ​កើតឡើង​១១​លើក​ ស្លាប់​០៤​នាក់ ​របួសធ្ងន់​-ស្រាល​១៦​នាក់​


ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​១១​លើក (​យប់​០៦​លើក​) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​០៤​នាក់ (​ប្រុស​)​រង​របួស​ធ្ងន់​១០​នាក់ (​ស្រី​០២​នាក់​) និង​របួសស្រាល​០៦​នាក់ (​ប្រុស​) មិន​ពាក់​មួក​​គ្រោះថ្នាក់​១៧​លើក (​យប់​០៨​លើក​) នេះ​បើ​យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៦​គ្រឿង ក្នុង​នោះ​ម៉ូតូ​១០​គ្រឿង រថយន្ត​ធុន​តូច​០៣​គ្រឿង រថយន្ត​ធុន​ធំ​០១​គ្រឿង យាន​ផ្សេងៗ​០១​គ្រឿង និង​ថ្មើរជើង​០១​នាក់​។​

ប្រភព​ព័ត៌មាន​ខាងលើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​ល្បឿន​០៦​លើក មិន​គោរព​សិទ្ធ​០២​លើក ប្រជែង​គ្រោះថ្នាក់​០២​លើក និង​កត្តា​យានយន្ត​០១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់​ប្រាប់​ថា រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​កាលពី​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ សរុប​មាន​ចំនួន​៥៥​គ្រឿង និង​ម៉ូតូ​សរុប​ទាំងអស់​ចំនួន​២៥៥​គ្រឿង៕

រ៉ា​វុ​ទ្ធ​


Post a Comment

0 Comments

Close Menu