Ad Code

អគ្គិភ័យ​ឆេះ​អគារ​ខុន​ដូរ​ជាន់​ទី​១១​ ខណៈ​កំពុង​សាងសង់​ដោយ​មិនដឹង​មូលហេតុ​


ភ្នំពេញ ៖ អគារ​ខុន​ដូរ​បាលី​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​៣​ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ហុយផ្សែង​ទ្រលោម​ឡើង​កាល​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ ថ្ងៃទី​៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​បណ្ដាល​ឲ្យ​ក្ដារ​ពុម្ព​ដែល​ធ្វើ​ពី​ជ័រ​ត្រូវ​ខូចខាត​យ៉ាង​ដំណំ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ហៅ​រថយន្ត​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​១៤​គ្រឿង​ផង​ដែរ​។​

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​ភ្លាមៗ​នោះ ​គេ​នៅ​មិនទាន់​ដឹង​អំពី​មូល​ហេតុ​ដែល​ផ្ដើម​ឱ្យ​មាន​អគ្គីភ័យ​នេះ​ទេ តែ​ជំហាន​ដំបូង​គេ​សង្ស័យ​ថា​បណ្ដាល​មកពី​កម្មករ​សំណង់​បោះ​កន្ទុយបារី​ទៅលើ​កម្ទេចកំទី​នៅ​លើ​នោះ ​ហើយ​ត្រូវ​ខ្យល់​បក់​បោក​ក៏​បង្ក​ឱ្យ​មាន​អគ្គីភ័យ​តែម្តង​។​

មេការ​សំណង់​នៃ​អគារ​ខុន​ដូរ​បាលី​នោះ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ កម្មករ​បាន​ឈប់​សម្រាក​ហូបបាយ​ថ្ងៃត្រង់ ​ស្រាប់តែ​បានឃើញ​ផ្សែងហុយៗ នៅ​ខាង​លើ​ជាន់​ទី​១១ ​ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​ចេញពី​ខាងលើ​តែម្តង​ ហើយក៏​នាំគ្នា​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​។ ប្រភព​ខាងលើ​បន្ត​ថា អគារ​ខុន​ដូរ​បាលី​នេះ​តាម​គម្រោង​និង​ប្លង់​ម្ចាស់​ខុន​ដូរ ​ត្រូវ​សាងសង់​រហូត​ដល់​២០​ជាន់​ឯណោះ តែ​ទើបនឹង​សាងសង់​បាន​១១​ជាន់​ក៏​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​តែម្តង ធ្វើ​ឱ្យ​ឆេះ​ខូចខាត​ក្ដារ​ពុម្ព​ធ្វើ​ពី​ជ័រ​អស់​យ៉ាង​ច្រើន ដែល​ភ្លាមៗ​នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​ពិតប្រាកដ​នៅឡើយ។ តែ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​បណ្ដាល​មកពី​កម្មករ​បោះ​កន្ទុយ​បារី​លើ​កម្ទេចកំទី​ឈើ​ ហើយ​បង្ក​ជា​អគ្គីភ័យ​តែម្តង៕ ឌី​រៀ​

Post a Comment

0 Comments

Close Menu