ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោមគ្នា២នាក់ ត្រូវបានសមត្ថកិច្ចកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់អ្នកដំណើរតាមរ៉ឺម៉កកង់៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៣និង៥០នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ចំណោមគ្នា០២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ តិនរដ្ឋា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ចំណែកបក្សពួកម្នាក់ទៀតដែលគេចខ្លួនបាត់ឈ្មោះ រ៉េត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា។ រីឯជនរងគ្រោះមាន ឈ្មោះ ឈុនអ៊ី ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រុម១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កកង់បីក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1cs2562 មកអែបក្បែររ៉ឺម៉កម៉ូតូកង់បីរួចក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះខណៈកំពុងអង្គុយក្នុងរ៉ឺម៉កតែមិនបានសម្រេច ដោយម៉ូតូរបស់ជនសង្ស័យដួលចូលក្រោមរ៉ឺម៉កកង់បី ភ្លាមនោះជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងម៉ូតូមួយគ្រឿង ចំណែកបក្សពួកម្នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕
ឌីរៀ
0 Comments