Ad Code

ថយ​រថយន្ត​មិន​ប្រយ័ត្ន​កិន​កូន​ខ្លួន​ឯង​​ស្លាប់​យ៉ាង​អាណោចអាធ័ម

ភ្នំពេញ ​៖​ បុរស​ម្នាក់​បាន​បើក​រថយន្ត​ថយ​មិន​ប្រយ័ត្ន ក៏​កិន​កូន​ខ្លួនឯង​ដែល​មាន​អាយុ​ទើបតែ​១​ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២០​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​លេខ​៤៤៤ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែនជ័យ។


ក្មេង​រង​គ្រោះ​មាន​ឈ្មោះ​មៃ ហ័រ ភេទ​ស្រី​អាយុ​១​ឆ្នាំ ​​ហើយ​​​ឪពុក​របស់​នាង​មាន​ឈ្មោះ​ជា​ជុំ អាយុ​៣៣​ឆ្នាំ ម្ដាយ​ឈ្មោះ សួន ម៉ា​លីន​ដា អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់ដូរ។ ចំណែក​រថយន្ត​ពាក់​ស្លាក​លេខ​2L3949PP LUXUS RX300​ពណ៌​ស្ករ។


យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ឪពុក​បាន​ដឹក​កូន​២​នាក់​បំណង​ចេញទៅ​ក្រៅ ពេលនោះ​កូន​បង​ឈ្មោះ​ជា ​សុខ​ហៀ​ង ភេទ​ប្រុស អាយុ​៦​ឆ្នាំ​បាន​បើកទ្វារ​ឡាន​ចុះ​ហើយ​មិនបាន​បិទទ្វារ​វិញ​បណ្ដាល​ឲ្យ​ធ្លាក់​ក្មេង​ស្រី​រងគ្រោះ​ចូល​ក្រោម​កង់​រថយន្ត។ ពេល​នោះ​បុរស​ជា​ឪពុក​មិនបាន​ចាប់អារម្មណ៍​ក៏បាន​ថយ​ឡាន​បណ្ដាល​ឲ្យ​កិន​​​កូន​ខ្លួនឯង​ចំក្បាល​ស្លាប់​តែ​ម្ដង៕



ថយ​រថយន្ត​មិន​ប្រយ័ត្ន​កិន​កូន​ខ្លួន​ឯង​​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu