Ad Code

ខោ​ក្នុង​បុរស​​ស្ត្រី​បន្សាប​ក្លិន​ផោម​ ចេញ​លក់​ហើយ​!

តើ​អ្នក​ដែល​គិត​ថា​ត្រូវការ​ខោ​ក្នុង​បែបនេះ​ពីមុន​ទេ​?

ពេលដែល​អ្នក​អង្គុយ​ប្រជុំ​ក្នុង​បន្ទប់ ជួប​ជាមួយ​ភ្ញៀវ ណាត់​ជួប​ជាមួយ​សង្សារ ឬក៏​អង្គុយ​ក្នុង​ការិយាល័យ​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ​ទៀត ​​ស្រាប់តែ​ពោះ​របស់​អ្នក​ចាប់ផ្ដើម​មិន​ស្រួល​ ហើយ​អ្នក​ត្រូវ​ផោម តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​?


ខ្ញុំ​គិតថា​គ្រប់គ្នា​សុទ្ធតែ​ដឹងថា​ខ្លួន​ត្រូវធ្វើ​យ៉ាងណា កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​។ អ្នកខ្លះ​ខំ​សម្រួល​ បញ្ចេញ​សំឡេង​ផោម​ខ្លួនឯង​តិចៗ ហើយ​ធ្វើ​ដូច​មិន​មានរឿង​អ្វី​កើតឡើង។ តែ​ពេលនេះ អ្នក​មិន​ចាំបាច់​ភ័យ​ព្រួយ​ជាមួយ​ការ​បញ្ចេញ​ផោម​របស់​អ្នក​ទៀត​ទេ។ ក្រុមហ៊ុន របស់​ប្រទេស​អង់គ្លេស​បាន​ផលិត ខោ​ក្នុង បុរស​ស្ត្រី ដែល​អាច​បន្សាប​ក្លិន​ផោម​របស់​អ្នក មិន​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃទៀត​គ្រប់ពេលវេលា។


ខោ​ក្នុង​នោះ​បាន​ផលិត​ដោយមាន​ស្រទាប់​ក្រណាត់​ ពី Zortex ​សម្រាប់​ស្រូប​និង​បន្សាប​ក្លិន​ផោម​ឲ្យ​ទៅជា ខ្យល់​ធម្មតា៕


underwear-neatralize-bad-farts-02


underwear-neatralize-bad-farts-01


underwear-neatralize-bad-farts



ខោ​ក្នុង​បុរស​​ស្ត្រី​បន្សាប​ក្លិន​ផោម​ ចេញ​លក់​ហើយ​!

Post a Comment

0 Comments

Close Menu