Ad Code

ឆ្នាំនេះ​នៅ​ខេត្តបន្ទាយមានជ័យ​ អ្នកធ្វើ​ចំការ​ថ្ងូរ​ដូច​ព្រាប​ ព្រោះ​គ្មាន​ភ្លៀង​

បន្ទាយមានជ័យ ៖ ឆ្នាំនេះ​ដោយសារ​មេឃ​ក្តៅ​ខ្លាំង​រាំងស្ងួត​ខ្លាំងពេក​ បានធ្វើ​ឲ្យ​ដំណាំ​ដាំ​លក្ខណៈ​គ្រួសារ​ដើម្បី​លក់ដូរ​របស់​ខ្លួន​ មិនសូវ​លូតលាស់​បាន​ល្អ​ទេ​មួយទៀត​ គឺ​សត្វល្អិត​ចង្រៃ​និង​ស្មៅ​យាយី​ក៏​ធ្វើ​ឲ្យ​ដំណាំ​ក្រិនៗ ហើយ​តម្លៃ​លក់​ក៏​ធ្លាក់ចុះ​ម្យ៉ាងទៀត តម្លៃ​ចុះថោក ក៏​ព្រោះ​ជា​រដូវវស្សា​ដែល​មាន​គេ​ដាំ​បន្លែ​ច្រើន​ផង​ស្ពៃចង្កឹះ បោះ​ដុំ ១ គីឡូក្រាម លក់បាន​ពី ៨០០ រៀល ទៅ ១.២០០ រៀល​ផ្លែ​ននោងជ្រុង ១ គីឡូក្រាម លក់បាន ១.៤០០ រៀល​។​លោក​នឿក ជា​កសិករ រស់នៅ​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​និយាយថា ខ្លួន​ដាំ​ត្រប់ស្រួយ​ពូជ​ថៃ និង​ត្រប់វែង​ពូជខ្មែរ ក៏​ជួបនឹង​បញ្ហា​ដំណាំ​ក្រិនៗ ដោយសារ​មេឃ​ក្តៅហែង​រាំងស្ងួត និង​កើត​មមាច​ត្នោត​ច្រើន​ផ្ទៃដី​ដាំ​របស់គាត់ ចំនួន ២ រ៉ៃ​១ រ៉ៃ ទំហំ ៤០​ម៉ែត្រ គុណ​៤០​ម៉ែត្រ ។​លោក​បាន​និយាយ​បន្តថា​កត្តាចង្រៃ​ទាំងនេះ​នាំ​ឲ្យ​ការ​ចំណាយ​ច្រើន​ទាំង​លើ​ការ​ស្រោច​ទឹក​ជី​ថ្នាំ​សម្លាប់​សត្វល្អិត​និង​ការ​ថៃ​ទាំ​ផ្សេងៗ​ឯ​តម្លៃ​លក់​ចំ​រដូវវស្សា​ដែល​សម្បូរ​គេ​ដាំ​ដុះ​ផង​វា​ក៏​រុញ​ឲ្យ​តម្លៃ​ចុះថោក​បន្តិចទៀត ដូចជា ផ្លៃ​ត្រប់ ១ គីឡូក្រាម លក់ដុំ ១.៥០០ រៀល។


ចំណែក​លោក​ឡាយ​ក៏បាន​និយាយ​ថា ​ខ្លួន និង​ប្រពន្ធ​បាន​ដាំ​ស្ពៃហាង​ជើង​ទា​ស្ពៃជ្រក់​និង​ខ្ទឹម​ស្លឹក​ខ្ទឹម​ខ្យល់​និង​ខ្ទឹម​គុយទាវ​លើដី​ទំហំ​ជាង​១​រ៉ៃ​ឥឡូវនេះ​លំបាក​ធំ​គឺ​មេឃ​ក្តៅ​ខ្លាំង​ដោយសារ​អាកាសធាតុ​ប្រែប្រួល​គ្មាន​ភ្លៀង​ធ្លាក់​សោះ​ក្នុង​១​ឆ្នាំ​ខ្លួន​ត្រូវ​ដំណាំ​នេះ ៤ ទៅ ៥ ដង តែបើ​មេឃ​ក្តៅ​ខ្លាំង​នាំ​ឲ្យ​ការ​ចំណាយ​ច្រើន ហើយ​ចំណូល​ថយ​ចុះ​ បើទោះជា​បន្លែ​ក្នុងស្រុក​លក់ដាច់​ជាង​បន្លែ​នាំចូល​ក្តី​ចំពោះ ស្ពៃជ្រក់ គឺ​លក់​បោះ​ដុំ ១ គីឡូក្រាម ថ្លៃ ១.០០០ រៀល ឯ​ខ្ទឹម​ស្លឹក លក់បាន​ថ្លៃ​ជាង​នេះ​បន្តិច​ក្នុងនោះ ខ្ទឹម​គុយទាវ​លក់​បាន​ថ្លៃ​ជាង តែ​ទម្ងន់​វា​ស្រាល និង​ពូជ​ត្រូវ​ដាំ​ពី​មើម​ចុះ​របស់​វា​ត្រូវ​ទិញ​ពី​កសិករ​នៅ​ភ្នំ​ធំ ដែល​គេ​បង្កាត់​ពូជ​ពី​ថៃ​ចំណែក​ខ្ទឹម​ខ្យល់ គេ​អាច​បំបែក​ដើម​វា​ដាំ​បន្តបាន​។​ចំពោះ​ការ​ត្អូញត្អែរ​របស់​ប្រជាកសិករ​ខាងលើ ត្រូវបាន​លោក​រុន​សុផាន់​ណា​រ៉ា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​ដី​កសិកម្ម នៃ​មន្ទីរ​កសិកម្ម ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​សប្តាហ៍​ទី​១ ខែកក្កដា ឆ្នាំ​២០១៥​នេះ ក្នុង​ខេត្ត​កសិករ​ដំណាំ​រួមផ្សំ​ពោត​ផ្អែម ដំឡូងជ្វា​ធ្វើបាន ២០៣ ហិកតា បន្លែ​សណ្តែក​ផ្សេងៗ សណ្តែកកួរ បន្លែ​គ្រប់មុខ​ធ្វើបាន ៨៤០ ហិកតា ដំណាំ​ឧស្សាហកម្ម ធ្វើបាន ៦៣.២៩៧ ហិកតា ក្នុងនោះ ដំឡូង​មី​មាន ៦២.១៧៦ ហិកតា ពោតក្រហម ៩៥០ ហិកតា អំពៅ ១១២ ហិច​តា​ល្ង ៤២ ហិកតា​។​លោក បន្តថា ដោយសារ​មេឃ​ក្តៅ ហើយ​ទឹកភ្លៀង​រដូវវស្សា​ឆ្នាំនេះ​មាន​ជា​មធ្យម និង​ខ្សត់ខ្សោយ​ជាង​មុន វា​ក៏​នាំ​ឲ្យ​ដំណាំ ដុះ​លូតលាស់​មិនសូវ​ល្អ​ដែរ​។​លោក​បន្ថែមថា តែមាន​បញ្ហា​មួយទៀត កើតឡើង ដូចជា កត្តា​សត្វល្អិត​ចង្រៃ នាំ​ឲ្យ​ប៉ះពាល់​ដំណាំ ប៉ុន្តែ​មន្ត្រី​ជំនាញ មានការ​តាមដាន ហើយ​ប្រឹក្សា​ជាមួយនឹង​កសិករ​ក៏ដូចជា ផ្តល់​ដោះស្រាយ ដើម្បី​សម្លាប់​សត្វល្អិត​ទាំងនោះ​ផងដែរ​៕


 



ឆ្នាំនេះ​នៅ​ខេត្តបន្ទាយមានជ័យ​ អ្នកធ្វើ​ចំការ​ថ្ងូរ​ដូច​ព្រាប​ ព្រោះ​គ្មាន​ភ្លៀង​

Post a Comment

0 Comments

Close Menu