Ad Code

កូនប្រសា​ស្រវឹង​ខួប​ហ៊ាន​យក​ដំបង​ធ្វើ​ពី​ដើមត្នោត​ វាយ​ក្បាល​ម្ដាយក្មេក​អាយុ​៧៦​ឆ្នាំ​រយះ​ក្បាល​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អ្នកភូមិ​និយាយ​ថា​ ស្រវឹងខួប​ស្ទើរ​រាល់​ថ្ងៃ​នោះ ​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ជោកជាំ​គ្រាន់តែ​ម្ដាយ​ក្មេក​ខឹង​និយាយ​ មិន​ស្ដាប់​យក​រំពាត់​ឆ្មា​តូច​ទៅ​វាយ​ចំ​ដៃ​បន្ដិច​បែរជា​បុរស​នេះ​ទាញ​យក​ដំបង​ឈើ​ជ្រុង​ធ្វើ​ពី​ដើមត្នោត​ទៅ​វាយ​ក្បាល​ម្ដាយ​ចាស់​បែកក្បាល​ និង​គ្រិច​ហើម​កដៃ​លោក​យាយ​ថែមទៀត។


ហេតុការណ៍​នេះ​កាលពី​វេលា​វេលា​ម៉ោង ១១និង ០៥​នាទី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​កណ្តោស​ ឃុំ​លំហាច​ស្រុក​អង្គស្នួល។ ជនរងគ្រោះ ឈ្មោះ​ញឹម រុន ភេទ​ស្រី អាយុ​៧៦​ឆ្នាំ  នៅ​ភូមិ​កណ្តោ​ស​ឃុំ លំហាច ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល  មុខរបរ​កសិករ ត្រូវជា​ម្ដាយក្មេក​របស់​ជនល្មើស​។ ជនល្មើស ឈ្មោះ អ៊ុង​តាំង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ  នៅ​ភូមិក​ណ្តោ​ស​ឃុំ លំហាច ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល  មុខ​កសិករ។ វត្ថុតាង​ដកហូត​ដំបង​ធ្វើ​ពី​ដើមត្នោត​ជ្រុង ១ប្រវែង  ១.៤៥ ម៉ែត្រ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ បាន​ចេញ​​ផឹកស្រា​នៅក្នុង​ភូមិ​លុះ​ពេល​ត្រឡប់មកវិញ​មាន​ភាព​ស្រវឹងស្រា ក៏​បាន​ប្រមាថ​ទៅលើ​ជន​រងគ្រោះ​ដែល​ជា​ម្តាយ​ក្មេក។ ពេលនោះ​ជន​រង​គ្រោះជា​ម្តាយ​បាន​យក​រំពាត់​តូច​វាយ​ត្រូវ​ដៃ​ជន​សង្ស័យ  ហើយ​ជនសង្ស័យ​បាន​យក បន្ទះ​ត្នោត​ជ្រុង វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ត្រង់​ក្បាល​ខាង​ឆ្វេងរ​យះ​ប្រវែង​៣​សង់ទីម៉ែត្រ​ និង​ហើម​ករ​ដៃ​ខាងឆ្វេង។ អ្នកភូមិ​និយាយ​ថា ជន​ដៃដល់​ជា​មនុស្ស​ស្រវឹងស្រា​ស្ទើរ​រាល់​ថ្ងៃ​ហើយ​ពេលនេះ​នគរបាល​បាន​កសាង​ឯកសារ​បញ្ជូន​ជនសង្ស័យ​ឲ្យ​តុលាការ​ចាត់ការ​បន្ដ៕


Nita-27-A-7-Full
Nita-27-A-5-Full


Nita-27-A-6-Full


Nita-27-A-8-Full



កូនប្រសា​ស្រវឹង​ខួប​ហ៊ាន​យក​ដំបង​ធ្វើ​ពី​ដើមត្នោត​ វាយ​ក្បាល​ម្ដាយក្មេក​អាយុ​៧៦​ឆ្នាំ​រយះ​ក្បាល​

Post a Comment

0 Comments

Close Menu