Ad Code

មន្ត្រី​ប៉ូលិស​ម្នាក់​បាញ់សម្លាប់ខ្លួន​ឯង ក្រោយ​ស្រី​កំណាន់​ប្តឹង (Update)

កំពង់ឆ្នាំង ៖ លោក​វរសេនីយ៍ត្រី ទេព សារ៉ាត់​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រើ​អាវុធ​ខ្លី​ម៉ាក​កា​៥៩ បាញ់​ទម្លាយ​ក្បាល​សម្លាប់​ខ្លួន ដោយ​សារ​តូច​ចិត្តនឹង​ស្រី​កំណាន់​បាន​ប្តឹង ពី​បទ​បង្ក​របួស​ស្នាម​ និង​ទាមទារ​ជម្ងឺ​ចិត្ត​២០​លាន​រៀល។ការ​ធ្វើ​អត្តឃាត​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​១១​ និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ការិយាល័យ​របស់​លោក ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  ប៉ុន្តែ​ការ​ភ្ញាក់ផ្អើល​បានដឹង​រឿង​នេះ ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទៅ​ហើយ។


មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​១៥​នា ទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥  គេ​បានឮ​ស្នូរ​កាំភ្លើង​មួយ​គ្រាប់​ផ្ទុះឡើង នៅក្នុង​ការិយាល័យ​របស់​លោក ទេព សារ៉ាត់  ប៉ុន្តែ​គេ​មិន​ចាប់អារម្មណ៍​នោះ​ទេ​ដោយ​គិតថា លោក ទេព សារ៉ាត់ ធាក់​ទ្វារ​បន្ទប់​។​


ក្រោយមក មន្ត្រី​នគរបាល​ជា​កូនចៅ​បានឃើញ​លោក ទេព សារ៉ាត់ ដេក​លើ​ប៉ៅ​អី ដៃ​កាន់​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ជាប់​ដាក់​លើ​ពោះ គ្មាន​អ្នក​ហ៊ាន​ចូល​សួរ ឬ​ចូល​មើល​លោក​ឡើយ នឹកស្មាន​ថា​ លោក​ដេកលក់។


បន្ទាប់មក​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច គេ​ក៏បាន​ហៅ​កូនស្រី​លោក ទេព សារ៉ាត់ ពី​ផ្ទះ​ឲ្យ​មក​ហៅ​ឪពុក​ទៅផ្ទះ​ហូបបាយ ព្រោះ​ឃើញ​លោក​ដេក​មួយ​កំណាត់​ថ្ងៃ​ទៅ​ហើយ។ នៅពេល​កូនស្រី​មកដល់​ទៅ​អង្រួន​ដាក់​ឪពុកៗ​មិន​ឆ្លើយ និង​ពេល​បានឃើញ​មាន​ឈាមកក​ជាច្រើន​ក្រោម​ស្មា​ឪពុក​ទើប ស្រែក​ឆោឡោ​ឡើង​ថា​ ឪពុក​នាង​ស្លាប់​ទៅ​ហើយ​។


សូម​បញ្ជាក់​ថា លោក ទេព សារ៉ាត់ អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ និង​មានកូន​៣​នាក់​រស់នៅ​ក្នុងភូមិ​ស្រែ​​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥  លោក ទេព សារ៉ាត់ ត្រូវ​បាន​ស្រី​កំណាន់​លោក ឈ្មោះ ឌុ​ក ឌី​ឡុ​ម  អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាង​២​ឆ្នាំ​មក​ហើយ​នោះ​បាន​ដាក់​បណ្តឹង​នៅ​តុលាការខេត្ត​ដោយ​ចោទ​លោក ថា​បាន​ប្រើ​អំពើ​ហិង្សា​ដាល់​នាង​របួស​ជាំ​ពេញមុខ ព្រោះតែ​ការ​ប្រច័ណ្ឌ  ប្តឹង​ទារ​ជម្ងឺ​ចិត្ត​ចំនួន​២០​លាន​រៀល និង​ប្តឹង​ឲ្យ​ផ្ដន្ទាទោស​លោក​តាមផ្លូវ​ច្បាប់។

នៅ​ព្រឹក​ថ្ងៃទី​២៥ និង​២៦ ខែកក្កដា​នេះ លោក ពេ​ទ សា​រ៉ា​ត៉ បាន​អង្វរ ឪពុក ម្តាយ និង​បងប្អូន របស់ ស្ត្រី​ឈ្មោះ ឌុ​ក ឌី​ឡុ​ម ជាដើម​បណ្ដឹង ឲ្យ​ជួយ​អង្វរ​នាង​អោយ​សម្របសម្រួល​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​វិញ​លោក​ធានា​ព្យាបាល​របួស​ឲ្យ​ជា​ និង​ឲ្យ​ប្រាក់​មួយ​ចំនួន​ទៀត  ប៉ុន្តែ​ស្ត្រី ឌុ​ក ឌី​ឡុ​ម​​មិន​យល់ព្រម​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​មានការ​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​ខាងលើ ដោយ​គេ​ធ្វើការ​សន្និដ្ឋាន​ថា ទំនងជា​លោក​មានការ​អាម៉ាស់​ខ្លាច​គេ​ដក​សក្តិ និង​ខ្លាច​គេ​ផ្តន្ទាទោស​ក្នុង​រឿង​ខាង​លើ​នេះ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុននឹង​បាញ់​សម្លាប់​ខ្លួន​លោក ទេព សារ៉ាត់ បាន​សេរ​ពាក្យ​បណ្ដាំ​ថា​« សុំទោស​លោកជំទាវ​ក្រុមប្រឹក្សា​ខេត្ត  ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង  លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង  ពី​ខ្ញុំ  ទេព សារ៉ាត់ »​។


សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា សព លោក ទេព ត្រូវ​បាន​ថ្នាក់​ក្រសួង បញ្ជា​ឲ្យ​រក្សាទុក​នៅក្នុង​កន្លែង​កើតហេតុ​មួយ​យប់ ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥  សមត្ថកិច្ច​ក្រសួង​និង​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ដោយ​ផ្ទាល់​បន្ត​ទៀត។ មាន​មតិ​ខ្លះ​ឆ្ងល់​ថា ពេល​លោក ទេព សារ៉ាត់ បាញ់សម្លាប់​ខ្លួន​ស្លាប់ ហេតុ​អី​ក៏​គេ​កាន់​កាន់​ភ្លើង​ជាប់​នៅ​ដៃ​ដាក់​លើ​ពោះ​ស្រួល​ម្ល៉េះ ចម្ងល់​នេះ​គ្មាន​អ្នកណា​បក​ស្រាយ​ទេ៕
M26-07-zc9


M26-07-zc8


M26-07-zc7


M26-07-zc6


M26-07-zc5


M26-07-zc4


M26-07-zc3


M26-07-zc2



មន្ត្រី​ប៉ូលិស​ម្នាក់​បាញ់សម្លាប់ខ្លួន​ឯង ក្រោយ​ស្រី​កំណាន់​ប្តឹង (Update)

Post a Comment

0 Comments

Close Menu