Ad Code

ក្រុម​និស្សិត​សាលា​ពេទ្យ​ពេល​ចេញពី​ប្រឡង​យក​ក្របខណ្ឌ​ ស្រាប់តែ​បាត់​ទូរស័ព្ទ​ដៃ​ច្រើន​នាក់

ភ្នំពេញ ៖ ដោយសារតែ​គណៈមេប្រយោគ​មិន​អនុញ្ញាតិ​ ឲ្យ​ទូរស័ព្ទ​ដៃ​ចូលក្នុង​ការ​ប្រឡង​ក្រម​ខណ្ឌ​នោះ​ក៏​និស្សិត​សាលា​ពេទ្យ​ បាន​នាំគ្នា​ទុក​ទូរស័ព្ទ​របស់​ខ្លួន​ នៅក្នុង​ឃ្លុប​ក្រោម​កែបម៉ូតូ​រួច​យក​ម៉ូតូ​ទៅ​កឹប​សំបុត្រ​ទុក​កន្លែង​ទទួល​ផ្ញើ​របស់​សាលា​ពេទ្យ​ លុះ​ពេល​ត្រឡប់​ចប់​ចេញ​មក​យក​ម៉ូតូ​វិញ​បើក​កែប​ម៉ូតូ​មើល​ស្រាប់​ទូរស័ព្ទ ច្រើន​នាក់​តែម្តង។


ហេតុការណ៍​ភ្ញាក់ផ្អើល​បាត់​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​របស់​ក្រុម​និស្សិត​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា ​ឆ្នាំ​២០១៥​នៅ​ចំណុច​កន្លែង​ទទួល​ផ្ញើ​ត្រង់​ច្រកទ្វារ​ខាង​ត្បូង​នៃ​បរិវេណ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ នៅ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ។ ពាក់ព័ន្ធ​និង​ករណី​បាត់​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​របស់​ក្រុម​និស្សិត​សាលា​ពេទ្យ​នោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ថា​ ជនរងគ្រោះ​ប្រមាណ​ជាង​២០​នាក់​ដែល​នាំគ្នា​ថា​ អះអាង​ថា​ បាត់​ទទូរ​ស័ព្ទ​របស់​ខ្លួន​នោះ​ដែរ​គឺ​ ពួកគាត់​បាន​ដាក់​ពាក់​បណ្ដឹង​ចំនួន​៩​នាក់​ ដោយ​បាត់​បង់​អស់​ចំនួន​១០​គ្រឿង​។ ជន​រង​ក្រោះ​ទី​១​ឈ្មោះ​កៅ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​មន្ទី​ពិសោធន៍​ស្នាក់នៅ​ផ្ទះ​ជួល​សង្កាត់​ទួល​ស្វាយព្រៃ​២​ខណ្ឌចំការមន បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​IPhone ៥C ទី​២​ឈ្មោះ​ទៀង បូ​ណា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​មន្ទីរពិសោធន៍​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងកក់​២​ខណ្ឌ​ទួលគោក​បាន​បាត់បង់ ទូរស័ព្ទ​ម៉ាក​សាំង​ស៊ុ​ង ណូ​ត ៣​ទី​៣​ឈ្មោះ​ទូច ស្រី​ពៅ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជា​និស្សិត​ពេទ្យ​ស្នាក់ នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​សាំង​ស៊ុ​ង ណូ​ត ៣ ទី​៤​ឈ្មោះ​យុន ចាន់​វណ្ណៈ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ជា​បុគ្គលិក​មន្ទីរពិសោធន៍​ស្នាក់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​បាន​បាត់បង់​ទូរស័ព្ទ​ដៃ​សាំង​ស៊ុ​ង​កាឡា​កើ​ស៊ីវីន ទៅ​៥​ឈ្មោះ​ស៊ា សុខ​ហ៊ាង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​ បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​IPhone ៥S​ទី​៦​ឈ្មោះ​មូល សុគន្ធា​រី ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​បុគ្គលិក​មន្ទីរ​ពិសោធន៍​ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណៈ​ហ​ឌ​ចំការមន​បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​ណូគារ​X​ទី​៧​ឈ្មោះ​ស៊ា​ង ស្រី នី ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជា​និស្សិត​ស្នា​កើ​នៅ​សង្កា​តើ​ទំនប់ទឹក​ខណ្ឌចំការមន​បាន​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone៤​ចំនួន​៤​គ្រឿង​និង​ទី​៨​ឈ្មោះ​កង សារឿន ភេទ ប្រុស​អាយុ​២៩​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​បាន​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone៥​និង​ទី​៩​ឈ្មោះ​យិន វណ្ណ​សាយ ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ បាន​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​Singtech ស៊ីម​ពី។


ក្រុម​និស្សិត​រងគ្រោះ​ទាំងអស់គ្នា​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ ដោយសារតែ​គណៈមេប្រយោគ​បាន​តម្រូវ​មិន​អនុញ្ញាតិ​ឲ្យ​យក​ទូរស័ព្ទ​ដៃ​ចូលក្នុង​ការ​ប្រឡង​យក​ក្រប ខណ្ឌ​នោះ​នៅ​ថ្ង​អាទិត្យ​នេះ​ទើប​ពួកគាត់​បាន​ទុក​ទូរស័ព្ទ​របស់​ខ្លួន​នៅក្នុង​ឃ្លុប​កែបម៉ូតូ​ហើយ​ជិះ​ចូល​ផ្ញើ ​នៅ​កន្លែង​ទទួល​ផ្ញើ​ត្រង់​កន្លែង​ច្រកចូល​ចំហៀង​ខាងត្បូង​នៃ សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​លុះ​ពេល​ប្រឡង​ចប់​ម៉ោង​ចេញ​មក​វិញ​មក​យក​ម៉ូតូ​វិញ​បើក​កែបម៉ូតូ​មើល​ដើម្បី​យក​ទូរស័ព្ទ​ដៃ ​ប្រើប្រាស់​ស្រាប់តែ​បាត់​ស្ទើរ​គ្រប់ៗ​គ្នា​តែម្តង​ហើយ​សួរនាំ​ក្រុម​សន្តិសុខ​និង​អ្នកទទួល​ផ្ញើ​ម៉ូតូ​ បាន​នាំគ្នា​ឆ្លើយ​ប្រកែក​ថា​មិនដឹង​ឡើយ​។ លោក​កាន់ វណ្ណៈ មេ​ប៉ុស្តិ៍​ស្រះចក​បាន​ឲ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ និង​ករណី​បាត់​ទូរស័ព្ទ​របស់​ក្រុម​និស្សិត​សាលា​ពេទ្យ​នេះ​ដែរ​លោក​កំពុង​កសាង​សំណុំ​រឿង​នេះ​ ទៅតាម​នីតិ​វិធី​ដោយ​នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​លោក​បាន​កោះហៅ​អ្នកទទួលខុសត្រូវ​ ក្នុង​ការ​ទទួល​ផ្ញើ​ម៉ូតូ​ម្នាក់​មក​សួរនាំ​ពី​ករណីនេះ​។​ ចំណែក​កម្មករ​ចំនួន​៤​ទៅ​៥​នាក់​ទៀត​កំពុង​ហៅ​សួរនាំ​បន្ត​ក្នុង​ករណីនេះ៕
Nita-27-A-24-Full


Nita-27-A-25-Full


Nita-27-A-26-Full


Nita-27-A-27-Full


Nita-27-A-28-Full


Nita-27-A-29-Full


Nita-27-A-30-Full



ក្រុម​និស្សិត​សាលា​ពេទ្យ​ពេល​ចេញពី​ប្រឡង​យក​ក្របខណ្ឌ​ ស្រាប់តែ​បាត់​ទូរស័ព្ទ​ដៃ​ច្រើន​នាក់

Post a Comment

0 Comments

Close Menu