Ad Code

ឈិ​ត សុវណ្ណ​បញ្ញា កំពុង​សម្ងំ​លាក់ខ្លួន​......!

ភ្នំពេញ ៖ ការ​បង្ហាញ​វត្តមាន​របស់​តារា​ចម្រៀង​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក៏​ដូចជា​ការ​ប្រគំ​តន្ត្រី​នានា ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ឬ​ស្ទើរតែ​បាត់​វត្តមាន​របស់​នាង​ទាំងស្រុង​តែម្ដង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ ហើយក៏​គ្មាន​ប្រភព​ណា​បញ្ជាក់​ប្រាប់​ថា​ នាង​កំពុង​សម្ងំ​ខ្លួន​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ​យើង​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​របស់​លោក អា​ឡិច​ហ្សូ​រា បាន​បង្ហាញ​ពី​សកម្មភាព​កំពុងតែ​ថត​ខ្សែភាពយន្ត​មួយ ប៉ុន្តែ​លោក​មិនបាន​បង្ហើប​ប្រាប់​ពី​ចំណងជើង​នោះ​ទេ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ភ្ញាក់ផ្អើល​នោះ ​គឺ​យើង​បាន​ឃើញ​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បាន​បង្ហាញ​សកម្មភាព​សម្ដែង ​រួម​ជា​មួយ​លោក អា​ឡិច ហ្សូ​រា ផងដែរ។

មិត្តភ័ក្ដិ​នៅ​ក្នុង​ហ្វេ​ស​ប៊ុក​លោក អា​ឡិច ហ្សូ​រ៉ា បាន​បញ្ចេញមតិ​ចំពោះ​រូប​ដែល​លោក​បាន​បង្ហោះ​ថា Cannot wait for the movie!! ទោះបីជា​យ៉ាង​នេះ​ក្ដី យើង​ក៏​នៅតែ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា​តើ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា កំពុងតែ​ថត​ចម្រៀង​ខារ៉ាអូខេ ឬក៏​កំពុងតែ​ថត​ខ្សែភាពយន្ត​នោះ​ទេ ព្រោះ​យើង​សុំ​ការ​បំភ្លឺ​ពី​សាមី​ខ្លួន​មិន​ទាន់​បាន​! ក្រៅពី​អាជីព​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ហើយ​នោះ ​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​បង្កើត​ហាង​សាឡ​ន​មួយ​ដែល​មាន​ឈ្មោះថា “Twin Salon” តាមរយៈ​អត្ថន័យ​នៃ​ឈ្មោះ​ហាង​របស់​នាង អាច ស.បញ្ជាក់​ឲ្យ​ឃើញ​ថា នាង​ដាក់​ឈ្មោះ​បែបនេះ​ក៏​ព្រោះតែ​នាង ​គឺជា​កូនភ្លោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ក្នុងចំណោម​បងប្អូន​ទាំងអស់​ មានតែ​ កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា​ប៉ុណ្ណោះ​ដែល​មាន​ដុង​ខាង​សិល្បៈ។ នាង​បាន​កើត​នា​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​១៩៨៩ មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​។ ឈិ​ត សុវណ្ណ​បញ្ញា ជា​កូនស្រី​ក្នុងចំណោម បងប្អូន​ប្រុស​ដែល​ម្ដាយ​បាន​ស្លាប់ ហើយ​រស់នៅ​ជាមួយ​ឪពុក​ជាជាង​ចម្លាក់។ នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណាប់អារម្មណ៍​ខាង​សិល្បៈ​តាំង​ពី​ក្មេង ហើយ​នាង​តែងតែ​ចង់​មាន​ឱកាស​ក្នុង​ការ​ចេញ​មក​ច្រៀង​ឲ្យ​ផលិតកម្ម​ល្បី​ដូចជា​រស្មី​ហង្ស​មាស។ បញ្ញា បាន​ចុះ​កុងត្រា​ជាមួយ ផលិតកម្ម​រស្មី​ហង្ស​មាស ​ក្នុង​ឆ្នាំ​២០០៥ ដែល​ជា​កុង​ត្រា​ដំបូង​ដែល​គេ​ផ្ដល់​ជូន​នាង​ជា​កុងត្រា​ចំនួន​ប្រាំ​ឆ្នាំ ហើយ​មកដល់ពេលនេះ​ជិត​១០​ឆ្នាំ​ហើយ​ នាង​មិន​ទាន់​មាន​ចិត្ត​ក្នុង​ការ​ផ្លាស់កន្លែង​ច្រៀង​នោះ​ទេ ហេតុតែ​រស្មី​ហង្ស​មាស​នេះ​ហើយ​ដែល​នាង​ចង់​ចូល​តាំងពី​មិនទាន់​មានមុខ​ក្នុង​សិល្បៈ​មក​ម្ល៉េះ។ មុន​ចុះ​កុងត្រា​ នាង​ត្រូវ​បាន​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បង្ហាត់បង្រៀន​នាង​ជា​មួយ​នឹង​អ្នកនិពន្ធ​នៅ​ក្នុង​ផលិតកម្ម​ផ្ទាល់។ ក្នុង​រយៈ​១០​ឆ្នាំ​មកនេះ នាង​បាន​ច្រៀង​ចេញ​ជា​ចម្រៀង​ជាច្រើន​បទ ដែល​ពេលខ្លះ​នាង​ផ្ទាល់​ក៏​មិន​ដឹង​ផង​ថា​មាន​បទ​អ្វីខ្លះ​ទេ។​

ជា​មួយ​នឹង​រូប​សម្រស់ ស្រស់​ស្អាត កាយវិការ​ទន់ភ្លន់ ទេពកោសល្យ​នៃ​ការ​ច្រៀង ព្រមទាំង​ចរិត​ដ៏​រួសរាយ​រាក់ទាក់ នាង​នៅតែ​គ្រង​ដំណែង​ជា​តារា​កូនសោ​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស។ ហើយ​នាង​ក៏​ធ្លាប់​បាន​ចេញទៅ​សម្ដែង នៅ​នាយ​សមុទ្រ​ជា​ច្រើនដង​ផង​ដែរ។​

ឈិ​ត សុវណ្ណ​បញ្ញា ដែល​អូសទាញ​ការ​គាំទ្រ​មិន​ចាញ់​តារា​រួម​ដំបូល​នោះ ក៏​លេង​ក្បាច់​រាំ​ដ៏​រស់​រវើក​គួរ​ឱ្យ​ចាប់អារម្មណ៍ ​ស្ថិត​ក្នុងចំណោម​អ្នកចម្រៀង​ដែល​មាន​ក្បាច់​រាំ​ល្អ មាន​ដូចជា ឱក សុគន្ធ​កញ្ញា ,ពេជ្រ សោភា ,ទេព បូ​ព្រឹក្ស ,យូ​រី ,សួស វី​ហ្សា ជាដើម៕
Pisey-2015-07-27-full-J

Pisey-2015-07-27-full-J1

Pisey-2015-07-27-full-J5

ឈិ​ត សុវណ្ណ​បញ្ញា កំពុង​សម្ងំ​លាក់ខ្លួន​......!

Post a Comment

0 Comments

Close Menu