Ad Code

បែកធ្លាយ​! ឃី សុ​ឃុន ជា​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​?



តារាចម្រៀង​វ័យក្មេង​នៅ​ផលិតកម្ម ហង្ស​មាស ដែល​មហាជន​ស្គាល់​តាមរយៈ​ការប្រកួត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី2 ពេលនេះ​ស្រាប់​តែមាន​រូបថត​បែកធ្លាយ​ជាច្រើន​សន្លឹក ធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ងឿង​ឆ្ងល់​យ៉ាងខ្លាំង​ ដោយបាន​ឃើញ​រូបភាព​របស់លោក​ជា​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​។ តើ​តារាចម្រៀង​ម្នាក់នេះ គ្រោង​លាឈប់​ពី​វិស័យ​សិល្បៈ មក​ចាប់​អាជីព​ជា​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី វិញ ឬ​យ៉ាងណា​?

​បើតាម​ការបញ្ជាក់​ពី​លោក ឃី សុ​ឃុន ផ្ទាល់​បាន​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​ថា ​៖ «​ការពិត​រូបថត​ប៉ុន្មាន​សន្លឹក​នោះ ជា​ការថត​ពាណិជ្ជកម្ម​លើកដំបូង​របស់គាត់​តែប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទ្រូ​ម៉ាន់​នី ដែល​នឹង​ផ្តល់ជូន​អ្វីដែល​ពិសេសៗ​ដល់​អតិថិជន​របស់​ខ្លួន។ តែបើ​ទោះជា​ខ្ញុំ​ជា​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​មែន ក៏​មិនជា​ថ្វី​ដែរ ព្រោះ​រកបាន​ចំណូល​ច្រើន​ដែរ​ហ្នឹង​។ បើតាម​ការ​ប្រាប់​ពី​ភ្នាក់ងារ​ដែល​ខ្ញុំ​ស្គាល់​ថា ក្នុង​មួយខែ​គាត់​ទទួល​បាន​ចំណូល​ជាង $1,000 ដែរ​។ មិន​អន់​ណា​?» ។

ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោក ឈន់ សកល ដែលជា​នាយក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ដែរ​តែ​មិនមាន​ការឆ្លើយតប ហើយ​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​ភ្នាក់ងារ សេង ហេង ដែលមាន​ទាំង​លេខ​ទូរ​ស័ព្ទ​លើ​ស្លាក​យីហោ​ទ្រូ​ម៉ាន់​នី​ក្នុង​រូបថត​បែកធ្លាយ ដោយបាន​បញ្ជាប់​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​គ្រោង​ផ្តល់ជូន​ការ​វេរ​លុយ​ដោយ​ឥតគិតថ្លៃ​ក្នុងពេល​ឆាប់ៗ​នេះ​ទូទាំង​ប្រទេស​ពី​កម្មវិធី​ទ្រូ​ម៉ាន់​នី ទៅ​លេខ​ទូរ​ស័ព្ទ​។

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ជា​ក្រុមហ៊ុន​ដែល​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​លើ​វិស័យ​ផ្ទេរប្រាក់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ភ្នាក់ងារ​ជាង ៧០០០​កន្លែង ដែល​អតិថិជន​អាច​ផ្ញើ​លុយ ដាក់​លុយ​ក្នុង​កម្មវិធី TrueMoney App សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ដូចជា ផ្ញើ​លុយ បញ្ចូល​លុយ​ទូរ​សព្ទ បង់​វិក្កយបត្រ ទិញ​សំបុត្រ​កុន និង​ធ្វើការ​ទូទាត់​ប្រាក់ ដោយ​ខ្លួនឯង​តាមរយៈ​ទូរ​សព្ទ​ដៃ ។

អ្វីដែល​កាន់តែ​ពិសេស​នោះ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​នឹងមាន​អ្វី​កាន់តែ​អស្ចារ្យ​បំផុត​ជូន​ដល់​អតិថិជន​ក្នុងពេល​ឆាប់ៗ​នេះ គឺ​ការ​វេរ​លុយ FREE ៗ តាម​កម្មវិធី​ទ្រូ​ម៉ាន់​នី App៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu