បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលជំនាញខេត្តបន្ទាយមានជ័យនិងស្រុកព្រះនេត្រព្រះបានតាមចាប់ជនល្មើសចោរប្លន់អស់ពេល១ខែ ហើយនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៥ បានចាប់ចោរប្លន់ប្រើកាំភ្លើងអាកាចំនួនម្នាក់ដែលបានវាយម្ចាស់ផ្ទះរបួសធ្ងន់សន្លប់និងប្លន់យកទ្រព្យកាលពីម៉ោង១០និង២០នាទីយប់នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នៅភូមិរំដួលឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យកន្លងមក។
លោកវរសេនីយ៍សិទ្ធិ ឡោះ ស្នងការរងទទួលព្រហ្មទណ្ឌនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ថា លោកទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនិងការស៊ើបអង្កេតរបស់ជំនាញទើបចាប់បានជនសង្ស័យឈ្មោះលួន លាតហៅលោត លៀត ភេទប្រុសអាយុ ៤៧ឆ្នាំលំនៅភូមិគោកខ្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកសិទ្ធិ ឡោះនិយាយបន្តថា ជននេះជាមេខ្លោងនិងបក្ខពួកមុខសញ្ញាសង្ស័យ៣នាក់ទៀតបានប្រើកាំភ្លើងអាកាបត់១ដើមប្លន់ជនរងគ្រោះ។ នៅចំពោះមុខនគរបាលជំនាញឈ្លេចសួរជននេះសារភាពថា មុនពេលធ្វើសកម្មភាពប្លន់ផ្ទះជនរងគ្រោះនៅភូមិរំដួល ប្រហែល ៦ថ្ងៃខ្លួនបានជូនមុខសញ្ញានៅភូមិស្វាយខ្មៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅភូមិគោកក្នាំងស្រុកអង្គរជុំខេត្តសៀមរាបទៅមើលផ្ទះដែលត្រូវប្លន់និងមើលផ្លូវជាមុន។ ខ្លួនចាំនៅចិញ្ចើមផ្លូវរីឯ២នាក់ទៀតបានចូលទៅក្នុងផ្ទះជួបជនរងគ្រោះរួចចេញមកវិញ ទើបបានរៀបគំរោងប្លន់និងត្រូវចេញចូលតាមណា។
ដំបូងជននោះនិងក្រុមរបស់ខ្លួនបានជិះម៉ូតូមកឈប់គល់ស្ពានខាងលិចរួចចូលសាលារៀនដើរវាងភូមិពីកើតទៅលិចរួចចូលផ្ទះខ្លួនធ្លាប់លក់ថ្នាំញៀនដែលទិញពីព្រំដែនបឹងត្រកួនស្រុកថ្មពួកឲ្យមុខសញ្ញាពីក្មេងៗក្នុងភូមិក្នុងតម្លៃមួយគ្រាប់ថ្លៃ១៨.០០០រៀលទៅ ២០.០០០រៀលផងដែរ។
លោកបន្តទៀតថា ជនសង្ស័យនេះមានបទល្មើសជាប់សង្ស័យពីបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សាផងនិងប្រើអាវុធខុសច្បាប់ផង និងជួញដូរថ្នាំញៀនខុសច្បាប់ផង។ ហើយនៅយប់ប្លន់វេលាម៉ោង១០និង២០នាទីយប់នាទីថ្ងៃទី៧សីហា ឆ្នាំ២០១៥ចោរបានលួចចូលពីក្រោយផ្ទះជនរងគ្រោះហើយយកកាំភ្លើងភ្ជង់ រួចចាប់ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធចងដៃចងជើងនឹងខ្សែចោរម្នាក់បានប្រើដំបងវាយ១ដំបងចំចិញ្ចើមបុរសជាប្តីបង្កឲ្យរបួសធ្ងន់ ហើយសន្លប់បាត់ស្មារតី។ ម្ចាស់ផ្ទះមានឈ្មោះថោង ចុង ភេទប្រុសអាយុ៥៤ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ភូ រឿង អាយុ៥៤ឆ្នាំ។ ក្រុមចោរបានប្លន់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមមាន ១-ប្រាក់៥ម៉ឺនរៀល។ ២-ទូរស័ព្ទដៃ២គ្រឿង។ ៣-ផ្លាកដៃផ្លាកទីន២ខ្សែ។ ៤-ក្រវឹលផ្លាកទីន១គូ។ ៥-ចិញ្ចៀនផ្លាកទីន៤វង់។ ៦- ក្រវឹលមាស១គូទម្ងន់១ជី៧-,ម៉ូតូចំនួន២គ្រឿង គឺម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៣មួយគ្រឿងពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ1H-7714។ និង ម៉ាកហុងដាវេវពណ៌ក្រហមស៊េរីឆ្នាំ២០០១ គ្មានស្លាកលេខ១គ្រឿងទៀត។ ប្លន់រួចក្រុមចោរបានបើកបរម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងគេចខ្លួនរហូតមក។ សមត្ថកិច្ចប៉ូលិសបានចេញស៊ើបអង្កេតជាច្រើនក្រុមបានបំបែកសំណុំរឿងនេះបាន។
លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យបានផ្តល់ថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងបង្ក្រាបហើយបានបន្តឲ្យកម្លាំងនគរបាលជំនាញនិងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ថ្ងៃទី៧កញ្ញា ហើយមុខសញ្ញាសេសសល់៣នាក់ទៀតត្រូវតស៊ូបង្ក្រាបបន្តគឺបោសសម្អាតចេញឲ្យអស់ពីភូមិសាស្ត្រ៕
បញ្ជូនមេខ្លោងប្រើកាំភ្លើងវាយចោរប្លន់ម្ចាស់ផ្ទះយកទ្រព្យសម្បត្តិទៅតុលាការ
0 Comments