Ad Code

ជួសជុល និងប្តូរខ្នោះអណ្តូងលូថ្មី នៅផ្លូវលេខ១៩៣ និងបន្តទៅវិថីហ្សាលដឺហ្គោល ឆាប់ៗនេះ

ភ្នំពេញ៖ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង សាលា​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ប៉ា សុជាតិ​វង្ស បានដាក់​ចេញ​ជា​ផែនការ​អាទិភាព​ជាច្រើន ក្នុងនោះ​ការជួសជុល ការស្ថាបនា​លូ​ថ្មី និង​ការប្តូរ​ខ្នោះ​អណ្តូង​លូ​ថ្មី ក៏ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ផងដែរ។


មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា នៅ​ថ្ងៃទី០៤និង​ទី០៥ខែកញ្ញា​ឆ្នាំ២០១៥ មន្ទីរ​សាធារណការ​រាជធានី បាន​ជួសជុល​អណ្តូង​លូ និង​ប្តូរ​ខ្នោះ​អណ្តូង​លូ​ថ្មី បាន​ចំនួន ១៦អណ្តូង​លូ ដោយ​ដាក់​នៅលើ​បណ្តោយ ផ្លូវ​លេខ១៩៣ ចាប់ពី​មហាវិថី​ម៉ៅ​សេទុង ដល់​ផ្លូវ​លេខ៣១០ ហើយ​ជា​ទិសដៅ​បន្ត សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការជួសជុល និង​ប្តូរ​ខ្នោះ​អណ្តូង​លូ នៅលើ​វិថី​ហ្សា​ល​ដឺ​ហ្គោល ចាប់ពី​ផ្លូវ​លេខ១៦១ដល់​ផ្លូវ​លេខ១០៧ ក្នុង​ខណ្ឌ៧មករា​បន្តទៀត សំដៅ​ធ្វើយ៉ាងណា​រំដោះ​ទឹក អោយបាន​លឿន​កាត់បន្ថយ​អោយបាន នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង៕


20150906071404



ជួសជុល និងប្តូរខ្នោះអណ្តូងលូថ្មី នៅផ្លូវលេខ១៩៣ និងបន្តទៅវិថីហ្សាលដឺហ្គោល ឆាប់ៗនេះ

Post a Comment

0 Comments

Close Menu