Ad Code

នាយកដ្ឋានរដ្ឋករទឹកស្វយ័តភ្នំពេញ ប្តូរកុងទ័រទឹកជូនអតិថិជន ដោយមិនគិតថ្លៃ

ភ្នំពេញ ៖ លោកស្រី ងិន ចន្ទ្រា អគ្គ​នាយ​ការ​ងរ​ដ្ឋ​ទឹក​ស្វា​យ័​ត​ភ្នំពេញ បានឱ្យ​កម្ពុ​ជាថ្មី​ដឹងថា អង្គភាព​រដ្ឋ​ករ​ទឹក​ស្វយ័ត​ភ្នំពេញ បាន​បើក​យុទ្ធនាការ ប្តូរ​កុង​ទ័​រ​ទឹកចាស់ៗ ចោល ហើយ​ដាក់​នូវ​កុង​ទ័​រ​ទឹក​ថ្មី​ជំនួស​វិញ ជូន​អតិថិជន​ដែល​ប្រើប្រាស់​នៅតាម​ផ្ទះ ក៏​ដូរ​ជា​តាម​រោងចក្រ​សហគ្រាស ឬ​សិប្បកម្ម​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ ។


លោក ស្រី​អគ្គ​នាយរង​ការ​បន្តថា   គិត​មកដល់​ឆ្នាំ២០១៥នេះ មាន​រយៈពេល​ប្រហែល៥ឆ្នាំ​មកហើយ ដែល​អង្គភាព​រដ្ឋ​ករ​ទឹក​ស្វយ័ត​ភ្នំពេញ បានធ្វើ​សកម្មភាព​ប្តូរ​កុង​ទ័​រ​ទឹកចាស់ៗ ដែល ដាក់ឱ្យ​អតិថិជន​ហួសកំណត់​ឆ្នាំ​ចោល ហើយ​ដាក់​ថ្មី​ដោយ​ឥតគិតថ្លៃ។   លោកស្រី​បន្ថែមថា កុង​ទ័​រ​ទឹក​ដែល​យើង​ប្តូរ​ចោល គឺ​គិត​ចាប់ពី ការដាក់​ប្រើ​មាន​រយៈ១២ឆ្នាំ​ឡើងទៅ យើង​ត្រូវតែ​ប្តូរ​ចោល ព្រោះ​បើ​យើង​ប្រើ​តទៅទៀត មិនបាន​ទេវា​ច្រេះ​ស៊ី អាចមាន​បញ្ហា ពោលគឺ​ដើរ​លើស​ឬ​ខ្វះ ដើរ​មិន​ទៀងទាត់​នាំឱ្យ​ខាតបង់ ថវិកា​របស់​អតិថិជន។


លោក ស្រី​ងិន ចន្ទ្រា បាន​បន្ត​បន្ថែមទៀតថា យុទ្ធនាការ​នេះ​គឺ​យើង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ២០១១ រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយ​អនុវត្ត​នៅ​ទូទាំង រាជធានី​ភ្នំពេញ​តែម្តង។ លោក ស្រី​បញ្ជាក់ថា កុង​ទ័​រ​ទឹក​ថ្មី​ដែល​យើង​ប្តូរ ជូន​ក្រោយនេះ ភាគច្រើន​ជា​ផលិតផល​របស់​ប្រទេស ម៉ាឡេស៊ី អាច​ប្រើ​បាន​រយៈពេល​ពី ៨ទៅ៩ឆ្នាំ​តែប៉ុណ្ណោះ យើង​នឹង​ប្តូរ​ចោល​ទៀត មិនអាច​ទុក​យូ​រហូតដល់១២ឆ្នាំ​ទៀត​ទេ។


លោក ស្រី​អគ្គ​នាយ​ការរង បន្តទៀតថា កុង​ទ័​រ​ទឹក​ដែល​យើង​ដាក់ជូន ទៅឱ្យ​អតិថិជន​ទាំងអស់ យើង​បាន​រក្សាទុក​ឯកសារ​នៅក្នុង​កុំព្យូទ័រ ហើយ​យើង​មានការ​តាមដាន​រហូត តំបន់​ត្រូវ​ដែល​ដល់​ឆ្នាំ​កំណត់​ត្រូវ​ប្តូរ យើង​មាន​ក្រុមការងារ​របស់​យើង ដើរ​ប្តូរ​នៅតាម​តំបន់នីមួយៗ ហើយ​ការប្តូរ​នោះ​ទៀតសោត យើង​គ្រាន់តែ​សុំ​អនុញ្ញាត​ម្ចាស់ផ្ទះ បិទ​ទឹកតែ២ម៉ោង​សម្រាប់​ប្តូរ​តែប៉ុណ្ណោះ​ជាការ​ស្រេច ។


ចុងក្រោយ​លោកស្រី អគ្គ​នាយ​កា​រង រដ្ឋ​ករ​ទឹក​ស្វយ័ត​ភ្នំពេញ ក៏បាន​សំណូមពរ ដល់​អតិថិជន​ទាំងអស់​ត្រូវ​ជួយ​ពិនិត្យ​តាមដាន ទុយោ​ទឹក​របស់​បងប្អូន​ក្រែង​មាន​បែក បាក់​លិច​ធ្លុះធ្លាយ កន្លែង​ណាមួយ​ហូរ​ទឹក​ចោល នាំឱ្យ​ខាតបង់​ថវិកា​របស់​បងប្អូន៕



នាយកដ្ឋានរដ្ឋករទឹកស្វយ័តភ្នំពេញ ប្តូរកុងទ័រទឹកជូនអតិថិជន ដោយមិនគិតថ្លៃ

Post a Comment

0 Comments

Close Menu