Ad Code

ស្លាប់​ម្នាក់​របួសធ្ងន់២នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឡាន​បែន​បត់​ឆ្លងផ្លូវ​

កំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ និង​២​នាក់​ទៀ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន បញ្ជូន​ទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​មាន​ឡើង កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ វេលា​ម៉ោង​១៦ និង ២៤​នាទី លើ​ផ្លូវ​ជាតិ​លេខ៤១ចន្លោះ​គីឡូ លេខ១៣-១៤ ចំណុច​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។


សមត្ថកិច្ច​បាន​និយាយ​ថា មាន​ម៉ូតូ១គ្រឿង ម៉ាក​ស៊ុយ​សា​គី​និ​ច ពណ៌ស គ្មាន​ស្លាក​លេខ អ្នក​បើក​ឈ្មោះ សុំ ទី ភេទ​ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ឌុប​ពីក្រោយ ២នាក់ ទី​១ឈ្មោះ​សន ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី២ឈ្មោះ​ច​ន សុភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ធ្វើដំណើរ​មកពី​ទិស ខាងជើង​ទៅ​ទិស​ខាងត្បូង មកដល់​ចំណុច ខាង​លើ​បាន​បុក​រថយន្ត​១​គ្រឿង​ម៉ាក​នីសាន់ (​រថយន្ត​បែន​ដឹក​ដី​) ពណ៌ស មិន​ស្គាល់ ស្លាក​លេខ ឈ្មោះ​និង​​អ្នក​បើកបរ កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ហើយ​បាន​បត់ ឆ្លងផ្លូវ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត បណ្ដាល​ឲ្យ​ឈ្មោះ សុំ ទី អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែង​កើតហេតុ និង ២នាក់​ទៀត រង​របួស​ធ្ងន់​បាន បញ្ជូន​ទៅ​មន្ទីរ ពេទ្យ​ឯកជន​ថ្នល់ទទឹង។


សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​រត់​គេ​ខ្លួន​បាត់។ ប្រភព​បន្ត ទៀត​ថា មេឃ​រលឹម​ហើយ​អ្នក​បើក​ម៉ូតូ​ក្នុង ល្បឿន​ខ្វះ​ការប្រុងប្រយ័ត្ន មិនបាន​មើល​មុខ ស្រាប់​តែ​មាន​រថយន្ត​បែន​ដឹក​ដី​បត់​ឆ្លងផ្លូវ​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​មាន​អ្នក​ស្ដាប់ និង​របួស​បែបនេះ​តែម្តង  ។​


​ចំពោះ​សព​បាន​ប្រគល់​ជូន ក្រុម​គ្រួសារ​យក ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​បើក រថយន្ត បាន​បើករថយន្ត​គេច​ខ្លួន​បាត់ ម៉ូតូ​ខូច កម្រិត​ធ្ងន់​បាន​ប្រគល់​ជូន​គ្រួសារ​រងគ្រោះ៕




ស្លាប់​ម្នាក់​របួសធ្ងន់២នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឡាន​បែន​បត់​ឆ្លងផ្លូវ​

Post a Comment

0 Comments

Close Menu