Ad Code

ធ្វើ​សកម្មភាព​លួច​កាត់​លួស​បន្លា​ក្នុង​របង​ដីឡូត៍​ត្រូវ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​២នាក់

ភ្នំពេញ ​៖​ ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់ពី​លួច​កាត់​លួស​បន្លា​ក្នុង​របង​ដី​ឡូត៍​មួយ​កន្លែង​អស់​ប្រវែង​២០០​ម៉ែត្រ​កាលពី​វេលា​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​ ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​​ភូមិ​៤ ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​ខណ្ឌ​ឫស្សីកែវ។


សមត្ថកិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវ​ ​រហូត​មកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​ កម្លាំង​ខណ្ឌ​និង ប៉ុស្តិ៍​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន​២​នាក់​ទី​១​ឈ្មោះ សាន់ ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ទី​២​.ឈ្មោះ ជ្រី វាសនា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក។


ចំពោះ​មុខ​ករណី​ខាង​លើ​នេះ អធិការដ្ឋាន​អនុវត្តន៍​តាម​នីតិវិធី ​ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕



ធ្វើ​សកម្មភាព​លួច​កាត់​លួស​បន្លា​ក្នុង​របង​ដីឡូត៍​ត្រូវ​សមត្ថកិច្ច​​​ចាប់​ខ្លួន​​២នាក់

Post a Comment

0 Comments

Close Menu