Ad Code

កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​សង្ស័យ​២នា​ក់​ចែកចាយ​គ្រឿងញៀន

ពោធិ៍សាត់ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់ នៅ​ភូមិ​ពេ​ជ​បាន ឃុំ​លាច ខេត្តពោធិ៍សាត់។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង សា​វេត​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​ទី​១​មានឈ្មោះ​តាំង ជិន​ឃៀង (​ហៅ​តឿ​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជ​បាន ឃុំ​លាច ខេត្តពោធិ៍សាត់ ទី​២​ឈ្មោះ​ឆេង បញ្ញា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​កា​រ៉ា​អូ​ខេ​ម្លប់​ស្វាយ រស់នៅ​ភូមិ​ប៉ែន ឃុំ​លាច​។​


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​រួមមាន ម្ស៉ៅ​សារធាតុ​ញៀន​ពណ៌​ស ចំនួន​១០​កញ្ចប់ ទូរស័ព្ទ​ដៃ​៤​គ្រឿង ដប​សម្រាប់​ជក់​១ ទុយោ​៧៩​ដើម និង​ដែកកេស ១២​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត។


ការ​បង្ក្រាប​នេះ​គឺ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​តែម្តង​៕


T-09-10-15-nnnn-full


T-09-10-15-nn-full


T-09-10-15-n-full



កម្លាំង​នគរបាល​ឃាត់ខ្លួន​ជន​សង្ស័យ​២នា​ក់​ចែកចាយ​គ្រឿងញៀន

Post a Comment

0 Comments

Close Menu