Ad Code

មេព្រៃ​ចាប់​ឃាត់​ក្បូន​អូស​បង្គាប់​ឈើ រយៈពេល​១​ថ្ងៃ​១​យប់​ ត្រូវ​បាន​ដោះលែង​វិញ​ស្ងាត់ៗ​

ក្រចេះ ៖ សកម្មភាព​នៃ​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​តាម​ដង​ទន្លេ​មេគង្គ ចាប់ផ្តើម​ដំណើរការ​ហើយ​នា​រដូវ​ទឹក​ឡើង​នេះ គឺ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រូបភាព​ដឹក​តាម​កាណូត​តូច​ធំ ឬ​តាម​ក្បូន​ព្យាង ដោយ​ធ្វើការ​ដឹកជញ្ជូន​ពី​ទន្លេ​មេគង្គ​លើ ឆ្លងកាត់​ខេត្តក្រចេះ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​បាន​ដោយ​រលូន ។​


ជាក់ស្តែង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ មាន​ក្បួន​មួយ​ខ្សែ​បាន​ព្យាង​ឈើ​ស្រឡៅ​មូល រាប់​រយ​ដើម ធ្វើដំណើរ​ចេញពី​ដង​ទន្លេ​មេគង្គ​លើទឹក​ដី​នៃ​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ស្នាក់ការ​មន្ត្រី​ជំនាញ​រដ្ឋបាល​មន្ត្រី​ព្រៃឈើ​ខេត្តក្រចេះ​ជាច្រើន​កន្លែង សម្របសម្រួល​ធ្វើដំណើរ​ទៅ​បាន​ដោយ​រលូន តែ​នៅតែ​គេច​មិន​រួច ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ចាម​ចាប​បង្ក្រាប​បាន។


ដោយ​ក្បូន​អូស​ឈើ​មួយ​ខ្សែ​ផ្សែង​ទៀត​បាន​ព្យាង​បណ្តែត​តាម​ដង​ទន្លេ​មេគង្គ ចេញពី​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ដែល​គេ​សង្ស័យ​ថា មាន​បង្កប់​ឈើ​អារ​និង​ឈើមូល​ជាច្រើន​ម៉ែត្រគូប​ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ចាប់​ឃាត់​អស់​រយៈពេល​១​យប់​១​ថ្ងៃ​តែ​ត្រូវ​ដោះ​លេង​ទៅវិញ​ស្ងាត់ៗ​នៅ​ប្រ​ឡប់​ថ្ងៃទី​៦​ខែកញ្ញា​នេះ បន្ទាប់​ម្ចាស់​ក្បូន​បាន​ព្យាយាម​ចរចា​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​ពេញ។


ប្រភព​ពី​មន្ត្រី​និយាយ​ថា ក្បូនឈើ​មួយ​នេះ​ត្រូវ​បាន​មន្ត្រី​ខណ្ឌ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ចាប់​អូស​ចូល​ខាង កាលពី​ប្រ​លប់​ថ្ងៃទី​៥​ខែកញ្ញា នៅ​ចំនុច មុខ​វត្ត​បុស្ស​លាវ ក្នុង​ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​បន្ទាប់ពី​គេ​សង្ស័យ​ថា មានការ​ចរចា​តម្លៃ​គ្នា​មិន​ត្រូវ។


ប្រភព​បន្ត​រថា ការ​ចាប់​ឃាត់​ក្បូន​នេះ​ក្រោយពី​មេព្រៃ​សង្ស័យ​ថា មាន​បង្កាប់​ឈើ​ជាច្រើន​ម៉ែត្រ​ហើយ​ក្រោយពី​ចាប់​ឃាត់​រួចមក គេ​សង្កេតឃើញ​ម្ចាស់​ក្បូនឈើ​នោះ​ស្វះស្វែង​រត់​រក​ជួប​មេព្រៃ​នៅ​ទីតាំង​ស្នាក់​ការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ នៅ​ក្បែរ​មណ្ឌល​សុខភាព​បុស​លាវ ហើយ​ការ​ចាប់​ឃាត់​នោះ​ទៀត​សោធន៍ គ្រាន់តែ​ចាប់​អូស​ចូល​ខាង ដោយ​គេ​មិន​ឃើញថា ពុំមាន​មេព្រៃ​រើ​ដើម្បី​ឆែកឆេរ​នោះ​ទេ​ដោយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ឆ្លើយ​ថា គ្មាន​លួច​បង្គាប់​ឈើ​ដូច​កា​សង្ស័យ​នោះ​ទេ។


ដោយឡែក​ប្រភព​ពី​អ្នក​ដែល​បាន​ចុះ​មុជទឹក​ត្រួតពិនិត្យ​ក្បូន​នោះ ​បាន​និយាយ​ថា ​ក្បូនឈើ​មួយ​នេះ​ត្រូវ​បាន​គេ​ចង់​បណ្ដែត​អូស​ពុក​ផុយ​ ដើម្បី​បំភាន់​ភ្នែក​ជាក់ស្តែង​គឺ​មាន​ឈើមូល​ធំៗ​និង​ឈើ​អារ​ជា​ច្រើន​ម៉ែត្រគូប នៅ​បង្គាប់​ពីក្រោម​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តកំពង់ចាម។


មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក ប៊ួ​យ រតនា បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៦ នោះ​ថា មិន​ទាន់​បញ្ជាក់​ថា មាន​បង្ក្រាប​ឈើ​ឬ​អត់​នោះ​ទេ រង់ចាំ​ឲ្យ​មន្ត្រី​របស់​រួច​ការ​ងារ​សិន​ចាំ​ទៅ​ពិនិត្យមើល​ជាក់ស្តែង ជាមួយគ្នា​នោះ​មាន​កាណូត​របស់​មន្ត្រី​ជំនាញ​ដែល​នៅចាំ យាម​ក្បូន​អូស​នោះបាន​បើក​រត់​បាន​បើក​រត់គេចខ្លួន​បន្ទាប់​ពី​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ទៅ​ផ្តិត​យក​រូបភាព​នោះ​នៅ​ទីតាំង​នោះ ហើយ​នៅ​ទីនោះ​មាន​មន្ត្រី​នគរ​បាល​នៅចាំ​ការពារ​ពេញ​មួយថ្ងៃ ដោយ​មិន​ទាន់​មាន​ត្រួតពិនិត្យ​ផង​ក៍​ត្រូវបាន​ដោះលែង​ស្ងាត់ៗ​ទៅ​វី​ញ​កាលពី​ព្រលប់​ថ្ងៃទី​៦​នេះ។


ពាក់ព័ន្ធ​និង​ដោះ​លេង​ក្បូន​ខាងលើ​ដែល​គេ​សង្ស័យ​ថា ​មាន​បង្កាប់​ឈើ​រាប់សិប​ម៉ែត្រគូប​នោះ​មិនអាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បានទេ តែ​មជ្ឈដ្ឋាន​មួយចំនួន បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដោះ​លេង​ក្បូនឈើ​នេះ អាច​និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ម្ចាស់​ក្បូន​ទើប​មេព្រៃ​ដោះ​លេង​ទៅវិញ​ស្ងាត់​ដោយ​មិន​មាន​ការ​ឆែកឆេរ​បែបនេះ៕


Nita-7-A-14-Full


Nita-7-A-15-Full


Nita-7-A-16-Full


 




មេព្រៃ​ចាប់​ឃាត់​ក្បូន​អូស​បង្គាប់​ឈើ រយៈពេល​១​ថ្ងៃ​១​យប់​ ត្រូវ​បាន​ដោះលែង​វិញ​ស្ងាត់ៗ​

Post a Comment

0 Comments

Close Menu