Ad Code

រថយន្ត​ក្រុង​​​​​បុក​ម៉ូតូ​ដឹក​ត្រី​សណ្ដោង​រ៉ឺម៉ក​ពីក្រោយ​របួស​ម្នាក់​ រួច​ទៅ​ប្រាស​ដេក​ក្បែរ​ប្រឡាយ

ពោធិ៍សាត់​ ៖​ រថយន្ត​ក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ហុង​លី ​ពណ៌​ស​ពាក់​ស្លាកលេខ​ភ្នំពេញ​3A -43-59​បាន​បើក​បុក​ម៉ូតូ​ពី​ស៊េរី​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1A. 55-10 ដែល​សណ្ដោង​រ៉ឺម៉ក​ដឹក​​ត្រី ចំ​ពីក្រោយ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​ម្នាក់។ ចំណែក​រថយន្ត​បង្ក​​នោះ​បាន​ធ្លាក់​ចេញ​ផ្លូវ​ប្រាស​ចូល​ប្រឡាយ​ទៅ​ខាង​ស្ដាំ​ដៃ​ដេក​ទីនោះ​តែម្ដង ​ដោយ​អ្នក​បើក​និង​អ្នក​ជិះ​រួម​ដំណើរ​លើ​រថយន្ត​នោះ​ពុំ​មាន​គ្រោះថ្នាក់​ឡើយ។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥​ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៥៧-១៥៨​ទល់មុខ​ក្រុមហ៊ុន​ថៃអ៊ីស៊ី​ក្នុង​ភូមិ​ទទឹង ​ឃុំ​អន្លង់ត្នោត​  ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់។


ជន​រង​គ្រោះ​របួស​ធ្ងន់​ក្នុង​ឧប្បត្តិហេតុ​នេះ ​ត្រូវ​បាន​លោក​ស៊េរីង គឹម​ហួ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់ត្នោត ប្រាប់​ថា ​ឈ្មោះ​គៀត អន ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សា ឃុំ​អន្លង់ត្នោត ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ៕


M07-09-15-h3


M07-09-15-h2


M07-09-15-h1


M07-09-15-h



រថយន្ត​ក្រុង​​​​​បុក​ម៉ូតូ​ដឹក​ត្រី​សណ្ដោង​រ៉ឺម៉ក​ពីក្រោយ​របួស​ម្នាក់​ រួច​ទៅ​ប្រាស​ដេក​ក្បែរ​ប្រឡាយ

Post a Comment

0 Comments

Close Menu