Ad Code

Rain មិនបន្តកិច្ចសន្យា ជាមួយផលិតកម្ម CUBE ដើម្បីរៀបការជាមួយ Kim Tae Hee ឬ?

បន្ទាប់ពី​លោក Rain ដែលជា​តារាចម្រៀង​និង​តារា​សម្តែង​មាន​រាង​ខ្ពស់​សង្ហា និង​មាន​ប្រជាប្រិយ​យ៉ាងខ្លាំង បានប្រកាសថា លោក​ដល់​ថ្ងៃ​បញ្ចប់​កិច្ចសន្យា ជាមួយ​ផលិតកម្ម CUBE ហើយ កាលពី​ថ្ងៃទី៣ខែកញ្ញា​កន្លងមក គេ​បាន​លេច​ឬ​ពាក្យ​ច​ចាម​អារាម​មួយ នៅ​ថ្ងៃទី៥កញ្ញា​នេះ ថា 《លោក Rain ដើម្បី​រៀបការ​ជាមួយ​តារា​សម្តែង​និង​ម៉ូ​ដែល​ស្រី​កូរ៉េ កញ្ញា Kim Tae Hee ទើប​មិន​ព្រម​បន្ត​កិច្ចសន្យា ជាមួយ​ផលិតកម្ម​CUBE》។ ដោយឡែក ពាក្យ​ច​ចាម​អារាម​មួយ​នេះ ត្រូវបាន​ផលិតកម្ម CUBE ធ្វើការ​បដិសេធ។


rain-taehee-3


ផលិតកម្ម CUBE បាន​និយាយថា៖  “ពាក់ព័ន្ធ​នឹង​រឿង​លោក Rain ដល់​ថ្ងៃ​បញ្ចប់​កិច្ចសន្យា​ជា​មូ​យ​ផលិតកម្ម​យើងខ្ញុំ​នេះ យើងខ្ញុំ​សូមបញ្ជាក់ថា លោក Rain មិនទាន់​បានសំរេច​ច្បាស់លាស់​ថា នៅ​ឫ​ទៅនោះ​ទេ ដោយ​ស្ថិតក្នុង​ការពិភាក្សា​សិន។ ដោយឡែក ចំពោះ​ពាក្យ​ច​ចាម​អារាម ដែល​បាន​ផ្ស​ព្ច​ផ្សាយ​ថា 《លោក Rain ដើម្បី​រៀបការ​ជាមួយ Kim Tae Hee ទើប​មិន​ព្រម​បន្ត​កិច្ចសន្យា ជាមួយ​ផលិតកម្ម​យើងខ្ញុំ គឺ​មិន​ពិត​នោះទេ》ម្យ៉ាងវិញទៀត​ទំនាក់​ទំ​ងរ​វាង​លោក Rain និង​ម្ចាស់​ផលិតកម្ម​យើងខ្ញុំ ពិតជា​ល្អ​ណាស់ តាំងពី​លោក​ទើបនឹង​ចូលក្នុង​ផលិត​យើងខ្ញុំ កាលពី​ឆ្នាំ២០១៣”៕


rain-taehee-2


Rain-and-Kim-Tae-Hee-02


Rain-and-Kim-Tae-Hee-01


Rain-and-Kim-Tae-Hee


rain-taehee-4



Rain មិនបន្តកិច្ចសន្យា ជាមួយផលិតកម្ម CUBE ដើម្បីរៀបការជាមួយ Kim Tae Hee ឬ?

Post a Comment

0 Comments

Close Menu