Ad Code

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ បន្ទាប់ពី​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ ក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត ​និង​ម៉ូតូ​បង្ក​បាន​បើក​គេចខ្លួន​បត់​អស់។


ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ ព្រលប់​ថ្ងៃទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០១៥​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ក្នុងភូមិ​អូ​ដឹ​ម ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែន​ជ័យ។ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​អើយ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​មុខរបរ​កសិករ ​ស្នាក់​នៅ​ភូមិ​ថ្នល់បំបែក​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ជា​អ្នក​ជិះ​ពីក្រោយ។ ចំណែក​អ្នក​ឌុប​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង​មានឈ្មោះ​ជា សុខ​ជា​ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​ដែល​ស្លាប់ ​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ស្នាក់នៅ​ជាមួយគ្នា​និង​មាន​ស្រុក​កំណើត​ជាមួយគ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់ ស៊ុយ​សុ​គី​ស្មា​ស់រី​វ៉ូពណ៍​ ខ្មៅ​ស៊េរីឆ្នាំ2009​ ពាក់​ស្លាក​លេខ​កណ្ដាល​1H 5136 ។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ឌុប​គ្នា​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក​ និង​ម៉ូតូ​បង្ក​ ពោល​គឺ​យានយន្ត​ទាំង​បី​គ្រឿង​ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ទាំងអស់​ ដោយ​ម៉ូតូ​ជនរងគ្រោះ​ជិះ​មុខ​គេ​ លុះ​មកដល់​ចំណុច​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ជិះ​មកពី​ក្រោយ​បើក​យ៉ាង​លឿន​ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ពីក្រោយ​ដួល​បោក​ក្បាល​ចូល​ក្រោម​កង់ឡាន​កិន​បញ្ឆិត​ចំក្បាល ​និង​ម្នាក់ទៀត​ជា​អ្នក​ឌុប​កិន​បាក់ជើង​ម្ខាង​តែម្ដង។


ភ្លាមៗ​នោះ​រថយន្ត​បង្ក​ដែល​គេ​ស្គាល់​ថា​ ជា​ប្រភេទ​រថយន្ត​ដឹក​កម្មករ​ និង​ម៉ូតូ​បង្ក​បាន​នាំ​គ្នា​បើក​គេច​ខ្លួន​បាត់​គាប់​ជួន​ពេលនោះ​មាន​ភាព​រញ៉េរញ៉ៃ​ផង​ដោយសារ​មាន​រថយន្ត​ដឹក​កម្មករ​ច្រើន ​ព្រោះ​ជា​ពេល​ដែល​គេ​ចេញពី​ធ្វើការ​ ជាហេតុ​នាំ​ឲ្យ​មានឱកាស​បើក​គេច​បាន​យ៉ាង​ស្រួល។


ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរ​ចុះ​មក​ធ្វើការ​វាស់វែង​ និង​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី ហើយ​ម៉ូតូ​ត្រូវ​យក​ទៅ​ទុក​នៅ​ប៉ុស្តិ៍​មួយអន្លើ​សិន​ក្រែង​អាច​តាម​ស្រាវជ្រាវ​រក​ឃើញ​យានយន្ត​បង្ក​នៅពេល​ក្រោយ៕


Nita-9-A-7-Full


Nita-9-A-8-Full




ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ម្នាក់​

Post a Comment

0 Comments

Close Menu