Ad Code

ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ៖គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្តី​បារម្ភ​

បន្ទាយ​មាន​ជ័​យ ៖ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​កំពុង​មាន​ក្តី​បារម្ភ​គ្រា​ដែល​អ្នក​ស្លាប់​និង​របួស​មានការ​កើនឡើង​ក្នុង​ខែសីហា​ ឆ្នាំ​២០១៥​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​។​


បើ​​តាម​របាយ​ការ​របស់​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ខែសីហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​អស់ ចំនួន​១៥​នាក់​ ស្រី​៤​នាក់​កើន​ដល់​១០​នាក់​បើ​ធៀប​នឹង​ខែកក្កដា របួសធ្ងន់​១៨​នាក់​ស្រី​២​នាក់ កើន​១២​ករណី​និង​របួសស្រាល​០៨​នាក់​ស្រី ០៦​នាក់​កើន​០៥​ករណី​។​ ខូចខាត​ម៉ូតូ​ធ្ងន់​ស្រាល​២២​គ្រឿង​រថយន្ត​តូច​ធំ​១២​គ្រឿង​។


លោក​សោម គឹមសួគ៌ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើត​ទ្បើង​បណ្ដាល​មកពី​អ្នកបើកបរ​ប្រើ​ល្បឿន​ហួសកំណត់ និង​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​។ ក្នុង​ករណី​ខ្លះ​ក៏​បណ្ដាលមកពី​កត្តា ផ្លូវថ្នល់​ផង​ដែរ ដូចជា​កំណាត់​ផ្លូវ​ខ្លះ​ពុំ​បាន​ដាក់​ផ្លាក​សញ្ញា​កំណត់​ល្បឿន​បើកបរ​ច្បាស់លាស់​។ ក្រៅពី​បាន​ឆក់​យក​ជីវិត​មនុស្ស គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់​នូវ​អ្នករបួស​ពិការ កូនកំព្រា ស្ត្រី​មេម៉ាយ និង​សោកនាដកម្ម​គ្រប់បែបយ៉ាង​មក​លើ​ប្រជាពលរដ្ឋ​ និង​ការខូចខាត​ទ្រព្យសម្បត្តិ​ឲ្យ​​ប៉ះពាល់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​។ ម្យ៉ាងទៀត គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​ទម្លាក់​បន្ទុក​ស្ថានភាព​ហិរញ្ញវត្ថុ​ដល់​សមាជិកគ្រួសារ​នៃ​ជនរងគ្រោះ​ដែល​នៅ​រស់​ទៀត​ផង​៕


9-09-2015b3


9-09-2015b2


9-09-2015b


9-09-2015b4


 



ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ៖គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្តី​បារម្ភ​

Post a Comment

0 Comments

Close Menu