Ad Code

ជម្រុះ​ខ្សែក្រវាត់​K.Cement សា​រ៉ា​ ជួប​សោ​ភ័​ណ្ឌ ឯ លី​ថូ​ ជួប​ពិសិដ្ឋ

ប្រដាល់ ៖ ការ​ប្រកួត​ជម្រុះ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​កំពូល​ជើងឯក​K.Cement ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម លើក​ទី​២​ ជុំ​ទី​១ លើ​សង្វៀន​SEA-TV នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​មាន​២​គូ ដែល​មួយ​គូ​នៅ​ក្នុង​ពូ​ល​A និង​មួយ​គូ​ទៀត​នៅ​ក្នុង​ពូ​ល​B។


មួយ​គូ​នៅ​ក្នុង​ពូ​ល​A​នោះ គឺ​ ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការ​ជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ ​តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍។ រវាង​ពួកគេ​ទាំងពីរ​នេះ មុន​ចូលរួម​ប្រកួត​ខ្សែក្រវាត់​នេះ​ធ្លាប់​ជួប​គ្នា​ម្តង​ហើយ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ ឆៃ សា​រ៉ា ឈ្នះ​ តក់ សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ។​


ឆៃ សា​រ៉ា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​តក់ សោ​ភ័​ណ្ឌ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​មាន​ចិត្ត​ប្រដាល់​ធំ​មិន​ខ្លាច​នោះ​ទេ ទើប​លើក​មុនគេ​វាយ​ឈ្នះ​ តក់ សោ​ភ័​ណ្ឌ​នោះ។ តែ​យ៉ាងណា​ក្នុង​ការ​ជួប​ជាមួយ​ តក់ សោ​ភ័​ណ្ឌ​ ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ មិន​ដឹង​ថា​ សា​រ៉ា​ អាច​យកឈ្នះ ​សោ​ភ័​ណ្ឌ​ បាន​ទៀត​ឬ​អត់​នោះ​ទេ​? តក់ សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា ហើយ​គេ​ក៏​ជា​អ្នក​ប្រដាល់​ខ្លាំង​មួយ​រូប​ដែរ។


សោ​ភ័​ណ្ឌ ​មាន​ផ្លែ​ល្អ ហើយ​ចិត្ត​ប្រដាល់​ក៏​ធំ​ដែរ។ ប្រកួត​ចុងក្រោយ​នេះ​វាយ​ចាញ់​ ឆៃ​សា​រ៉ា​នេះ គេ​មិន​អស់ចិត្ត​នោះ​ទេ។ ដូច្នេះ​ក្នុង​ជំនួប​ជម្រុះ​នេះ ជា​ឱកាស​សម្រាប់ ​សោ​ភ័​ណ្ឌ ដើម្បី​សងសឹក​វិញ​ហើយ ប៉ុន្តែ​ត្រង់​ឈ្នះ​ឬ​ចាញ់​មិន​អាច​ទាយ​មុន​បាន​ឡើយ។​


អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​មាន​មហិច្ឆតា​ចង់​ឈ្នះ​ដូចគ្នា​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​១​នេះ តែ​មិន​ដឹង​ថា ឆៃ សា​រ៉ា ឈ្នះ ​ឬក៏ តក់ សោ​ភ័​ណ្ឌ​ ឈ្នះ​នោះ​ទេ​?

ចំពោះ​ការប្រកួត​ក្នុង​ពូ​ល​B​វិញ​នោះ គឺ​ឯម លី​ថូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ជា​មួយ សល់ ពិសិដ្ឋ​ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។ ពីរ​នាក់​នេះ​ក៏​ធ្លាប់​ជួប​គ្នា​ពីរ​ដង​ហើយ​ដែរ​កន្លងមក ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ម្តង​ម្នាក់។​


រវាង​ពួកគេ​ពីរ​នាក់​នេះ ឯម លី​ថូ​ ទំនងជា​មានប្រៀប​ឈ្នះ​ច្រើនជាង ​សល់ ពិសិដ្ឋ ដោយសារ លី​ថូ គេ​វាយ​មាន​ផ្លែ​ល្អ​ជាង ពិសេស​កណ្ដាប់ដៃ ​និង​កែង​នោះ។ សល់ ពិសិដ្ឋ គេ​មានចិត្ត​ប្រដាល់​តូច ប៉ុន្តែ​មាន​ផ្លែ​ជង្គង់​ល្អ និង​មានប្រៀប​ខាង​កម្ពស់​លើ ​ឯម លី​ថូ។


ទោះជា​យ៉ាងណា​ប្រកួត​ចុងក្រោយ​នេះ​របស់​ពួកគេ​ទាំងពីរ​សុទ្ធតែ​វាយ​ចាញ់​ដូចគ្នា គឺ ​ឯម លី​ថូ​វាយ​ចាញ់ ​អៀង ច័ន្ទ​ល័​ក្ខ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងគោក​ក្នុង​ទឹក​ទី​៣ ដោយសារ​វាយ​ថែម។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់ ​សល់ ពិសិដ្ឋ វិញ គឺ​វាយ​ចាញ់​ ផង់ សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​២។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង ​ឯម លី​ថូ និង​សល់ ពិសិដ្ឋ​ នេះ ពុំ​ដឹង​ថា​នរណា​ជា​អ្នកឈ្នះ​នោះ​ឡើយ?


គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កំពូល​ជើងឯក​K.Cement​ ទម្ងន់​៦៣,៥០០​គ​.​ក្រ​វគ្គ​II​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ចូលរួម ដោយ​បែង​ចែក​ជា​ពីរ​ពូ​ល ដែល​ក្នុង​មួយ​ពូ​ល​មាន​៤​នាក់។


សម្រាប់​ពូ​ល​A មាន​ប្រាក់ រស្មី ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ,​ស៊ូ វ​ណ្ណះ ក្លិប​នាគរាជ​មានជ័យ , ឆៃ សា​រ៉ា សមាគម​កីឡា​ក្រសួងការពារជាតិ និង​តក់ សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍។ ឯ​ពូ​ល​B មាន ឯម លី​ថូ ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ,​សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា , ហេង វាសនា ក្លិប​ព្រៃទទឹង​ខេត្ត​បាត់​ដំបង និង​សេង ស្រឿ​ន ក្លិប​ព្រះខ័ន​រាជ។

រូបមន្ត​នៃ​ការប្រកួត អ្នក​ប្រដាល់​ទាំង​៤​ក្នុង​ពូ​ល​នីមួយៗ​នេះ នឹង​ត្រូវ​ជម្រុះ​ចោល​២​នាក់ ទុក​២​នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​សម្រាប់​បន្ត​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់។​


ជា​មួយ​នឹង​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​K.Cement​នេះ ក៏​មាន​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព អន្តរជាតិ​ចំនួន​ពីរ​គូ​ផង​ដែរ។ ក្នុង​នោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប នឹង​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​នោះ​គឺ បាង កា​យ៉ាក ក្លិប​អប្សរា​គុន​ខ្មែរ ជួប PHUN SAVATH ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ឯ​ផាន់ គ្រាន់​ក្លិប​ព្រះខ័ន​រាជ ជួប PHA LANG CHHAI ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម៕
Pisey-2015-09-09-full-C


Pisey-2015-09-09-full-C1


Pisey-2015-09-09-full-C5



ជម្រុះ​ខ្សែក្រវាត់​K.Cement សា​រ៉ា​ ជួប​សោ​ភ័​ណ្ឌ ឯ លី​ថូ​ ជួប​ពិសិដ្ឋ

Post a Comment

0 Comments

Close Menu