Ad Code

mJmas Plengឈាន​មុខជា​កម្មវិធី​ស្ទ្រីម​ចំរៀង​នាំមុខ​លំដាប់​លេខ​១​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ បន្ទាប់ពី​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​រយៈពេល​៦​សប្ដាហ៍ mJams Pleng បាន​ឈាន​មុខជា​កម្មវិធី​ស្ទ្រីម​ចំរៀង​នាំមុខ​លំដាប់​លេខ​១​នៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​ចំនួន​នៃ​ការដំឡើង​សរុប​ដល់​ទៅ ៤៨,៥៦៧ ចេញពី Google Play Store។​


​ ​លោក Adrian Burton ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​កម្មវិធី​ស្ទ្រីម​តន្ត្រី​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​នូវ​តួលេខ​ទាំងនេះ​វា​ទាមទារ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ រហូតមកដល់​សព្វថ្ងៃ​នេះ mJmas Pleng មាន​អ្នក​ចុះឈ្មោះ​ដល់​ទៅ​៤៨០០០​នាក់​ដើម្បី​ទាញ​យក​កម្មវិធី​ស្មាតហ្វូន​ដ៏​ទាក់ទាញ​មួយ​នេះ​មក​ប្រើប្រាស់ ដែល​មានការ​ស្ទ្រីម​ចំរៀង​ច្រើនជាង​២២០០០០​បទ រួមបញ្ចូល​ទាំង​បទ​ចំរៀង​ជាតិ​និង​អន្តរជាតិ​ច្រើនជាង​១១០០០០​។ គេហទំព័រ​ក្នុង Google play store របស់​កម្មវិធី​នេះ​ត្រូវ​បាន​តាមដាន​ច្រើនជាង​២១០០០០០​ដង ដែល​គណនា​ទិន្នន័យ​ប្រើប្រាស់​សរុប​ប្រហែល​១៩៥០០០MB ដែល​នេះ​គ្រាន់តែ​ជា​ទិន្នន័យ​ប្រព័ន្ធ​Android តែប៉ុណ្ណោះ​!



លោកBurton បន្ថែម​ថា mJams Pleng នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​នា​សប្ដាហ៍​ខាងមុខ​លើ​ប្រព័ន្ធ Apple IOS​។​ យើង​មាន​ភាព​ជឿ​ជាក់​ថា ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ mJams Pleng នឹង​ទទួល​បាន​ការ​ដំឡើង​ទៅដល់​១០០០០០ ដែល​បញ្ចូល​ទាំង​អ្នកប្រើប្រាស់​ប្រព័ន្ធ IOS & Android ។​


ភាព​ជោគជ័យ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី mJams Pleng នៅ​ប្រទេស​កម្ពុជា គឺ​បង្កើត​ឡើង​នៅ​ឱកាស​ក្នុង​ការ​រក​ចំនូល​ពី​ជុំវិញ​ពិភពលោក​។ mJams Pleng ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នៅ​ប្រទេស​នេប៉ាល់ ជាមួយនឹង​ការអភិវឌ្ឍន៍​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា និង​កោះ​ប៉ាស៊ីហ្វិក​ខាងត្បូង​ ​ដែល​ប្រើប្រាស់​គំរូ​អាជីវកម្ម​ដូចគ្នា​ទៅ​នឹង​ប្រទេស​កម្ពុជា​នេះ យើ​ង​នឹង​ចាប់ដៃ​គូរ​សហការ​ជាមួយ​អ្នក​ផលិត​ចម្រៀង​ក្នុងស្រុក​ក្នុង​ប្រទេស​ទាំងនោះ​។​ការ​ចុះ​កិច្ចព្រមព្រៀង​កម្ម​សិទ្ធ​ស្របច្បាប់​នឹង​ក្រុមហ៊ុន Sony & Warner Music យើ​ង​នឹង​នាំ​លោកអ្នក​ជូន​ជាមួយនឹង​ទីផ្សារ​ដែល​សម្បូរ​ទៅ​ដោយ​បទពិសោធន៍​នៃ​តន្ត្រី ដូចដែល​យើង​ធ្វើឡើង​សម្រាប់​ប្រទេស​កម្ពុជា។​


mJams Pleng ប្រមូលផ្ដុំ​ទៅ​ដោយ​តារា និង​ក្រុម​តន្ត្រី​អន្តរជាតិ​ល្បីៗ​រួមមាន Bruno Mars ,Ed Sheeran, One Direction និង Byonce និង​តារា​ក្នុងស្រុក​រួមមាន សុគន្ធនីសា ខេ​ម និង​រ៉ា​យុ ក៏​មាន​នៅក្នុង mJams Pleng ដែរ​។ ​មុខងារ​សំខាន់​ថ្មីៗ​និង​មាន​ចេញផ្សាយ​ក្នុង​ពេល​ខាងមុខនេះ​ វា​ក៏​មាន​ដាក់ឲ្យ​ស្ទ្រី​ម​នៅ​លើ​កម្មវិធី mJams Pleng ដូចគ្នា​នឹង​ថ្ងៃ​ដែល​បទ​ចម្រៀង​ចេញ​ថ្មី ដោយ​ក្រុមហ៊ុន​ចម្រៀង​ទាំងនោះ​ផង​ដែរ​។​ លោក Burton មានប្រសាសន៍ថា ថ្មីៗ​នេះ ក្នុង​ប្រទេស​កម្ពុជា តន្ត្រី​អន្តជាតិ​ដែល​ពេញនិយម​បាន​ដាក់ឲ្យ​ចេញ​ពី​៣​ខែទៅ​៦​ខែ ក្រោយ​ពី​បទ​ចម្រៀង​នេះ​បាន​ដាក់​លក់​នៅក្នុង​ទីផ្សារ លោក Burton បាន​បន្ត​ថា ហើយ mJams នឹង​នាំ​យកមក​នូវ​តន្ត្រី​ថ្មីៗ​បទ​ចម្រៀង​ពេញនិយម​មក​ប្រទេស​កម្ពុជា​។​



តើ​អ្នកជា​អ្នក​ផលិត​តន្ត្រី​និង​ចង់​ឲ្យ​តន្ត្រី​របស់​អ្នក​ត្រូវ​បាន​ចែករំលែក​ដល់​អ្នកគាំទ្រ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​និង​ជុំវិញ​ពិភពលោក​ទេ​?​ អ្នក​ត្រូវ​បាន​អញ្ជើញ​ក្នុង​ការ​ដាក់បញ្ចូល​តន្ត្រី​​របស់​អ្នក​តាមរយៈ artist@mjamsmusic.com ហើយ​ក្រុមការងារ​របស់​យើង​នឹង​ធ្វើការ​ទំនាក់​ទំ​នង​ទៅ​អ្នក​៕



mJmas Plengឈាន​មុខជា​កម្មវិធី​ស្ទ្រីម​ចំរៀង​នាំមុខ​លំដាប់​លេខ​១​នៅ​ប្រទេស​កម្ពុជា​

Post a Comment

0 Comments

Close Menu