Ad Code

កីឡាករ Andy Murray ចាក​ចេញពី​ការប្រកួត Grand Slam ទាំង​មិនទាន់​អស់ចិត្ត​

កីឡាករ Andy Murray បានទទួល​រង​នូវ​ការចាកចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត Grand Slam ឆាប់រហ័ស​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ខណៈដែល​គាត់​ចាញ់​ការប្រកួត​នៅ​ជុំ​ទី​៤ ជាមួយ​កីឡាករ​លំដាប់ថ្នាក់​លេខ​១៥​ពិភពលោក Kevin Anderson។


កីឡាករ Kevin Anderson មកពី​អាហ្វ្រិក​ខាងត្បូង បានឈ្នះ​ការប្រកួត 7-6 (7-5) 6-3 6-7 (2-7) 7-6 (7-0) នៅក្នុង​ការប្រកួត​មួយ​ដែល​ចំណាយពេល​អស់​រហូតដល់​ទៅ​៤​ម៉ោង និង​១៨​នាទី ដើ​ម្បិ​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ US Open ជា​លើកដំបូង ជា​កន្លែង​ដែល​គាត់​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ Stan Wawrinka។


សូមបញ្ជាក់​ថា វា​គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​ការប្រកួត US Open ឆ្នាំ​២០១០ ដែល​ល​កីឡាករ Murray បាន​ចាញ់​ការប្រកួត​មុន​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹ​ត្ត​ការណ៍​ប្រកួត Grand Slam ។​

​កីឡាករ Murray បាន​និយាយ​ក្រោយ​ការប្រកួត​ថា វា​គឺជា​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​លោក​ខកចិត្ត​ខ្លាំង​បំផុត ពីព្រោះថា​១៨​លើក​រួចមកហើយ​ដែល​លោក​ធ្លាប់​ឆ្លង​ផុត​ដំណាក់កាល​ងាយៗ​បែបនេះ​។​


ដោយឡែក​កីឡាការិនី​អង់គ្លេស Jo Konta  បាន​ចាញ់​កីឡាការិនី Petra Kvitova ផងដែរ​ក្នុង​លទ្ធផល​ទាំងពីរ​សិត​៥-៧ ៣-៦៕



កីឡាករ Andy Murray ចាក​ចេញពី​ការប្រកួត Grand Slam ទាំង​មិនទាន់​អស់ចិត្ត​

Post a Comment

0 Comments

Close Menu