Ad Code

ជំងឺ​ទឹកនោមផ្អែម ការ​គំរាម​កំហែង​ដែលកំពុង​តែ​រីក​ធំឡើង​ចំពោះ​សុខភាព​ នៅទ្វីបអា្រហ្វិក

នៅ​អនុតំបន់​សាហារ៉ា​ទ្វីបអាហ្រ្វិក​ បញ្ហា​ជាច្រើន​ជាមួយ​នឹង​ប្រភេទ​ជំងឺ​ដែល​អាច​ងាយ​​នឹង​រងការ​ចម្លង​ មានដូចជា HIV គ្រុនចាញ់​​ និង Ebola គឺជា​រឿង​ទូទៅ​ទៅហើយ។ ប៉ុន្ដែបើ​​និយាយ​អំពី​ជំងឺ​ទឹក​នោមផ្អែម​ដែល​អាច​កើត​​មាន​ចំពោះ​មនុស្ស​ចាស់​ផង​​ទៅទៀត​នោះកំពុង​តែ​ត្រូ​វបាន​គេ​ឃើញ​កើត​មាន​ជា​រឿយៗ​នៅក្នុង​តំបន់​​ គឺនៅក្នុង​បណ្ដា​ប្រទេស​​ដ៏ក្រីក្រ​​ជាច្រើន​​នៃ​ពិភពលោក​ ដែល​នៅ​ទីនោះ​​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ និង​ទីតាំង​វេជ្ជសាស្ដ្រ​​មិន​បាន​​ត្រៀម​ខ្លួន​ទុក​ជាមុន​​ជាមួយ​នឹង​បញ្ហា​សុខ​ភាពដ៏ធ្ងន់​នោះ។


ជំងឺទឹក​នោមផ្អែម​​ Diabetes ពេល​នេះ​បាន​រង​ផល​ប៉ះពាល់​ដល់​បុរស​​ និងស្ដ្រី​​អាហ្វ្រិក​ប្រមាណ​២១​លាន​នាក់​ទៅហើយ​ គឺ​ជា​ចំនួន​មួយ​​ដែលអ្នក​សរសេរ​អត្ថបទ​នៅក្នុង​ព្រឹត្ដិបត្រ​​ Lancet Diabetes and Endocrinology និយាយ​ថា ជំងឺ​​ត្រូវបាន​គេប៉ាន់​ប្រមាណអាច​កើត​មាន​ចំពោះ​​ប្រជាពលរដ្ឋ​អាហ្វ្រិក​ដល់ទៅ​៣​៥​លាន​នាក់​នៅក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខនេះថែម​ទៀត។


គេប៉ាន់​ប្រមាណ​ថា ប្រេវ៉ាឡង់​នៃអ្នក​កើត​ជំងឺ​​ទឹក​នោមផ្អែម​​ដែលមិនបាន​ដឹង​ខ្លួន​អំពី​រោគ​លក្ខណៈ​នេះ​មានដល់​ទៅ​៦២​ភាគរយ​នៃ​មនុស្ស​​វ័យកណ្ដាល​ដែល​មាន​អាយុ​តិច​ជាង​៦០​ឆ្នាំ ហើយ​ចំនួន​អ្នកស្លាប់​អាច​កើន​ឡើង​​ដល់​ទៅ​៣​ភាគ​៤​ គឺមានពាក់ព័ន្ធ​​ទៅនឹង​ស្ថាន​ភាព​នៃ​​ជំងឺ​​ទឹក​នោម​ផ្អែម​នេះ។


ទ្វីបអាហ្វ្រិក​ ពិសេស​គឺ​អនុតំបន់សាហារ៉ា កំពុងតែ​តតាំងយ៉ាង​ខ្លាំង​រួច​ទៅហើយ​​ចំពោះ​​ប្រភេទ​ជំងឺ​ដែល​ងាយនឹង​ចម្លង​ដូចជា​វីរុស HIV របេង ​និង​គ្រុនចាញ់ ប៉ុន្ដែបច្ចុប្បន្ន​នេះ​ទៀត​សោត​ ក៏​កាន់តែ​រង​សភាពធ្ងន់​ថែមទៅ​​ទៀត​ ជាមួយ​នឹង​ប្រភេទ​ជំងឺ​ដែល​មិន​ចម្លង​​សោះ​នោះ គឺ​ជំងឺ​ទឹក​នោម​ផ្អែម។


ការ​ប្រកួតប្រណាំង​​វិញនោះគឺ មន្ទីរពេទ្យ​ គ្លីនិក ព្រមទាំង​បុគ្គលិក​ផ្នែក​សុខាភិបាល​​កាន់​តែមាន​កា​រទទួ​ល​ខុសត្រូវ​​កាន់តែ​ច្រើន​​ថែម​ឡើង​​ទៀត​ ចំពោះ​កា​រព្យាបាល​​ជំងឺ​​ទឹក​នោម​ផ្អែម​​ដែល​ជា​​ប្រភេទ​ជំងឺ​​រ៉ាំរ៉ៃ​ដែល​តម្រូវ​ឲ្យ​​ធ្វើ​ការព្យាបាល​​ទូទាំង​រយៈពេល​រស់នៅ។


គណៈកម្មការ​​អន្ដរ​ជាតិ​មួយដែល​មាន​សមាស​ភាព​ អ្នកជំនាញ​ឯកទេស​ផ្នែកគោល​ការណ៍​សុខ​ាភិបាល​ សេដ្ឋកិច្ចវិទូ ព្រមទាំង​តំណាង​​រដ្ឋ​ាភិបាល​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​រិះ​រក​​មធ្យោបាយ​​ធ្វើ​យ៉ាងណា​ដើម្បីពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​​ដើម្បី​​ត្រៀម​​ទប់​ទល់​ជា​មួយ​នឹង​​​ការ​​រាតត្បាត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅទ្វីប​អាហ្វ្រិក៕


VOA



ជំងឺ​ទឹកនោមផ្អែម ការ​គំរាម​កំហែង​ដែលកំពុង​តែ​រីក​ធំឡើង​ចំពោះ​សុខភាព​ នៅទ្វីបអា្រហ្វិក

Post a Comment

0 Comments

Close Menu