Ad Code

ផឹកស្រា​ស្រវឹង​អស់សាច់​ក្លែម​ចុះទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ត​ខ្សែភ្លើង​ឆក់​ត្រី​ធ្វើ​ម្ហូប​ក្លែមស្រា​ខណៈ​ខ្លួនឯង​ផឹក​ស្រា​ស្រវឹង​រួចទៅហើយ​នោះ​។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​កន្លះ​នា​ថ្ងៃទី​០១​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ភូមិ​ត្រពាំង​រាំង​ថ្មី​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។


សាកសព​ជនរងគ្រោះ ឈ្មោះ ពុំ  សិ​ដ្ឋ អាយុ​២៧​ឆ្នាំ​មុខ​របរ​កម្មករសំណង់​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។


តាម​សំដី​សាក្សី ម្នាក់​ឈ្មោះ ពុំ ពិសី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ត្រូវជា​ប្អូន​សព បាន​និយាយថា  នៅមុន​ពេល​កើត​ហេតុ បងប្រុស​គាត់​(​សព​)​បាន​ទៅ​ចូលរួម​ផឹក​ស៊ី​នៅផ្ទះ​ញាតិមិត្ត​ម្នាក់​ក្នុងភូមិ​ជាមួយគ្នា ពេល​ផឹក​ស្រវឹង​និង​អស់​សាច់​ក្លែម​ផង​ម្ចាស់ផ្ទះ​ក៏​ដេក​សំរាក​ឯ​បងប្រុស​ខ្លួន​ក៏បាន​​ត​ពង្រាយ​ខ្សែភ្លើង​ចុះ​ទៅរក​ឆក់​ត្រី​នៅ​ក្នង​ត្រពាំង​នៅ​ខាងក្រោយ​ភូមិ​ដើម្បី​យកមក​ធ្វើ​ម្ហូប​ក្លែម​បន្តទៀត​ប៉ុន្តែ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​តែម្តង។


សាក្សី​បញ្ជាក់ថា នៅពេល​កំពុង​ឆក់​នោះ​គាត់​បានឃើញ​ដែរ​តែរ​ត់់ទៅ​ជួយ​មិនទាន់៕



ផឹកស្រា​ស្រវឹង​អស់សាច់​ក្លែម​ចុះទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់

Post a Comment

0 Comments

Close Menu