កំពង់ស្ពឺ ៖ នៅវេលាម៉ោង១៦និង២៤នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ លើផ្លូវលេខ៤១ គីឡូម៉ែត្រ១៣-១៤ ចំណុចភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង មានម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកឈ្មោះ សុំ ទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ឌុបពីក្រោយ២នាក់ ទី១ឈ្មោះសន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះចន សុភាព ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ធ្វើដំណើរមកពីទិស ខាងជើងទៅទិសខាងត្បូង មកដល់ចំណុចខាងលើបានបុក រថយន្ត១គ្រឿងម៉ាកនីសាន់(រថយន្តបែនដឹកដី) ពណ៌ស មិនស្គាល់ ស្លាកលេខ ឈ្មោះនិងទីលំនៅអ្នកបើកបរ កំពុងធ្វើដំណើរស្របទិសគ្នា បានបត់ឆ្លងផ្លូវពីទិសខាងលិចទៅទិសខាងកើត បណ្ដាលអោយឈ្មោះ សុំ ទី ស្លាប់នៅនឹងកន្លែងកើតហេតុ និងពីរ នាក់ទៀតរងរបួសធ្ងន់បាន បញ្ជូនទៅ ពេទ្យសម្ភពថ្នល់ទទឹង ចំពោះសពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែកអ្នកបើករថយន្ត បានបើករថយន្តគេចខ្លួនបាត់ ម៉ូតូខូចកម្រិតធ្ងន់បានប្រគល់ជូនគ្រួសាររងគ្រោះ៕
ម៉ូតូនិចមួយគ្រឿងជិះគ្នា៣នាក់ទៅបុករថយន្តដឹកដីបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់
0 Comments