Ad Code

នគរបាល​ខណ្ឌ​ឫស្សីកែវ​​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​៣០​កញ្ចប់

ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​ និង​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ទៀង​ចាន់​សារ​ អធិការ ខណ្ឌ​ឫស្សីកែវ​ និង​មាន​ការ​ឯកភាព​ ពី​តំណាង​អយ្យកា​​​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ​បាន​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដ៏​សកម្ម​ម្នាក់ ហើយ​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​១​កញ្ចប់​ធំ ​កញ្ចប់​កណ្ដាល​១៨​កញ្ចប់​ និង​កញ្ចប់​តូច​១១​កញ្ចប់ រួម​នឹង​វត្ថុតាង​មួយ​ចំនួន។


ជន​សង្ស័យ​មាន​ឈ្មោះ​ង្វៀង​ធី​ជីន​ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​លូ​ ក្រុម​៩ ​ផ្ទះ​លេខ​៦៣៩​ផ្លូវលំ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សីកែវ ​មុខរបរ​លក់​ចាប់ហួយ​ ដែល​ជា​មុខសញ្ញា​ ម្នាក់​ដ៏​សកម្ម ក្នុង​មូលដ្ឋាន​ ខាង​ចែកចាយ​គ្រឿងញៀន​។ ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ខេត្ត ខណ្ឌ​ឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​​​ចាត់ការ​តាម​នីតិវិធី៕
M08-09-15-v4


M08-09-15-v3


M08-09-15-v1



នគរបាល​ខណ្ឌ​ឫស្សីកែវ​​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​៣០​កញ្ចប់

Post a Comment

0 Comments

Close Menu