Ad Code

ក្លិបវេស្ទើនភ្នំពេញ បើកសាលាបង្ហាត់បាល់ទាត់មួយខែតម្លៃ ៥០ ដុល្លារ

ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ សមាជិក​ក្នុង​លី​ក​កំពូល​កម្ពុជា​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) ដែល​ទើប​ប្ដូរ​មកជា​ក្លិប​វេ​ស្ទើ​ន បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ថា ក្លិប​មួយ​នេះ​មាន​បើក​បង្រៀន​បាល់ទាត់​មួយ​ឈ្មោះថា Wester Footbal Academy ដល់​អ្នក​ចង់​ចាប់​អាជីព​ជា​កីឡាករ​នៅ​ថ្ងៃ​អនាគត។


យោងតាម​លិខិត​ចែកចាយ​របស់​ក្លិប​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សាលា​បាល់ទាត់​មួយ​នេះ​មាន​ទទួល​សិស្ស​ចូល​ហ្វឹកហាត់​ចាប់ពី​អាយុ ៨ ដល់ ១៧ ឆ្នាំ ដោយ​បង្ហាត់​ពី​រៀងរាល់ថ្ងៃ​សៅ​រិ៍ និង អាទិត្យ ចាប់ពី​ម៉ោង ៩ ដល់ ១១ ថ្ងៃត្រង់ ក្នុងតម្លៃ ២០ ម៉ឺន​រៀល ឬ ៥០ ដុល្លារ​ក្នុង១នាក់។


ការហ្វឹកហាត់​ផ្ដោតទៅលើ​កម្ដៅ​សាច់ដុំ និង ការប្រកួត, ផ្នែក​ហ្វឹកហាត់​បច្ចេកទេស មាន​របៀប​បញ្ជូន​បាល់ របៀប​បណ្ដើរ​បាល់ និង​ការទា​ត់ប​ញ្ជូ​ល​ទី ឬ របៀប​វាយបក​និង​ការការពារ ក្នុងពេល​ប្រកួត។ ក្រៅពីនោះ​ក៏មាន​បង្ហាត់​ពី​ការប្រកួត​លើ​បច្ចេកទេស និង ការប្រកួត​ក្នុង​ទីលាន​តូច និង​ការប្រកួត​ផ្សេង​ផងដែរ។


សិស្ស​ទាំងអស់​នឹង​បាន​សិក្សា​ដោយផ្ទាល់​ពី​លោក ប៉ែន ផាត គ្រូបង្វឹក​របស់​ក្រុម​វេ​ស្ទើ​ន លោក ឡុង ឬ​ទ្ធា លោក កែវ ភា​រុន គ្រូ​ជំនួយ លោក ឡុង រិ​ទ្ធា ជា​គ្រូ​អ្នកចាំទី ព្រមទាំង​កីឡាករ គ្រួច កា​ម៉ុ​ល ប្រធាន​ក្រុម ព្រមទាំង​កីឡាករសំខាន់ៗ របស់​ឈុត​ធំ​ក្នុង​ក្លិប​ផងដែរ។ លោក ភា សុភ​ត្រា អតីត​គ្រូ​ជំនួយ​ក្នុង​ក្រុម U-16 ជម្រើសជាតិ​កម្ពុជា និង​ជា​អតីត​គ្រូ​ជំនួប​ប្រចាំ​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ (ប្ដូរ​មកជា​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ) ជា​គ្រូបង្វឹក​ដែល​គ្រប់គ្រង​សាលា​បាល់ទាត់​សម្រាប់​ក្លិប​នេះ​ផងដែរ។


សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ចង់​សិក្សា​ពី​បច្ចេកទេស​បាល់ទាត់​បាន​ត្រឹមត្រូវ​អាចទាក់ទង​ទៅ​ក្លិប​វេ​ស្ទើ​ន បាន​ដែលមាន​ទីតាំងនៅ​តាមផ្លូវ ១៩៦៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ តាម​លេខ​ទូរ​សព្ទ ០២៣ ៦៦៦ ២០១៥/០៨១ ៦៣៩ ៩៩៦/០១២ ២៨២ ០១៕


western



ក្លិបវេស្ទើនភ្នំពេញ បើកសាលាបង្ហាត់បាល់ទាត់មួយខែតម្លៃ ៥០ ដុល្លារ

Post a Comment

0 Comments

Close Menu