ប្រិយមិត្តមួយចំនួនធំ ប្រាកដជាធ្លាប់ឃើញ ហើយនូវការតុបតែងខ្លួនជា 《បិសាចក្រមុំសក់ស》 របស់តារាសម្តែងស្រីល្បីៗ ជាច្រើនរបស់ប្រទេសចិន ក្នុងខែ្សភាពយន្តផ្សេងៗគ្នា ប៉ុន្តែប្រិយមិត្តទាំងអស់ប្រហែលជាមិនដែលវិភាគមើលទេថា តើតារាសម្តែងស្រីរូបណា ដែលតែងខ្លួនស្អាតជាងគេនោះទេ។
ដូច្នេះហើយ ថ្ងៃនេះ កម្ពុជាថ្មី បានយករូបភាពរបស់តារាសម្តែងស្រី ចំនួន៥នាក់ជូនប្រិយមិត្តវិភាគមើល ពេលដែលតារាទាំង៥ដួងនេះ បានតែងខ្លួនជា《បិសាចក្រមុំសក់ស》
១ លោកស្រី Brigitte Lin
តារាសម្តែងស្រីជើងចាស់ ដែលមានប្រជាប្រិយភាព មិនចេះសាបសូន្យរូបនេះ បានតែងខ្លួនជា《បិសាចក្រមុំសក់ស》 ក្នុងរឿង《Dongfang Bubai》នៅឆ្នាំ១៩៩០។
២ កញ្ញា Zhao Wei
កញ្ញា Zhao Wei ជាតារាសម្តែងស្រីវ័យ ៤០ឆ្នាំ ដែលមានបទពិសោធន៍ សម្តែងតាំងពីក្មេង និងជាតារាសម្តែងដែលបានតុបតែងខ្លួន និងដើរតួជានាងត្រចៀកកាំ ក្នុងខ្សែភាពយន្តបុរាណ ដ៏ល្បីមួយនៅឆ្នាំ១៩៩៩ មានចំណងជើងថា《My Fair Princess》។ ដោយឡែកលើកនេះ យើងទាំងអស់គ្នាក្រឡេកទៅមើលការតុបតែងជា 《បិសាចក្រមុំសក់ស》 វិញ នៅក្នុងរឿង《Painted Skin 》ឆ្នាំ២០០៨។
៣ កញ្ញា Fan Bingbing
រាជនីនៃសម្រស់ កញ្ញា Fan Bingbing បានចួលរួមសម្តែងជា 《បិសាចក្រមុំសក់ស》 នៅក្នុងរឿង 3D ខ្នាតធំប្រចាំឆ្នាំ២០១៤ 《The White haired witch of Lunar Kingdom》ដោយក្នុងរួបភាពមួយនេះ កញ្ញាបានបញ្ចេញក្រសែភ្នែក ដ៏មុតស្រួចបង្កប់ដោយភាពពិសពុល ដែលមើលទៅគូរអោយខ្លាច។
៤ កញ្ញា Li Bingbing
តារាម៉ូដែល និងតារាសម្តែង Li Bingbing បានតុបតែងជា《បិសាចក្រមុំសក់ស》 ក្នុងរឿង《The Forbidden Kingdom》ដែលបានចាក់បញ្ចាំងនៅឆ្នាំ២០០៨។
៥ កញ្ញា Ma Su
នៅក្នុងខ្សែភាពយន្ត 《The Bride with White Hair》កញ្ញា Ma Su បានសម្តែងជាតួ 《បិសាចក្រមុំសក់ស》អមដោយសម្លៀកបំពាក់ក្រហមឆ្អិនឆ្អៅ ដែលមើលទៅសាកសមឥតខ្ចោះ៕
តោះ! នាំគ្នាវិភាគមើល តើតារាសម្តែងស្រីរូបណាដែលតែងខ្លួនជា 《បិសាចក្រមុំសក់ស》 ស្អាតជាងគេ?
0 Comments