កណ្ដាល ៖ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានដឹកនាំក្រុមវេជ្ជបណ្ឌិតនិង និស្សិតពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាល ជំងឺភ្នែក ជំងឺមាត់ធ្មេញដល់កុមារ និងបុគ្គលិកបានជាង២០០នាក់នៅភូមិកុមារអារុណរះនៃអង្គការមូលនិធិកុមារអូស្ត្រាលី-កម្ពុជា ស្ថិតនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នេះគឺជាបេសកកម្មមនុស្សធម៌លើកទី០២ហើយប្រចាំឆ្នាំ២០១៥ ដែលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យនិងព្យាបាល ជំងឺភ្នែក ជំងឺមាត់ធ្មេញដល់កុមារនិងបុគ្គលិកនៅអង្គការនេះ។
សូមបញ្ជាក់ថា លោកហ៊ុន ម៉ាណែត និងលោកជំទាវតែងតែបានគិតគូរពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់កុមារនៅក្នុងអង្គការនេះដោយបានផ្តល់នូវសំលៀកបំពាក់ សម្ភារៈសិក្សា និងអំណោយផ្សេងៗដល់ក្មួយៗកុមារដើម្បីឲ្យពួកគេមានសេចក្ដីសង្ឃឹម និងភាពកក់ក្ដៅក្នុងការកសាងអនាគតដ៏ប្រសើររបស់ពួកគេ។ ជាក់ស្ដែងថ្ងៃនេះលោកហ៊ុន ម៉ាណែត និងលោកជំទាវបានឧបត្ថម្ភទឹកផ្លែឈើចំនួន៦០កេសជូនដល់អង្គការ។
ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ប្អូនៗកុមារនៅភូមិកុមារអារុណរះនៃអង្គការមូលនិធិកុមារអូស្ត្រាលី-កម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែងដោយពួកគេទទួលបានភាពកក់ក្តៅ ដោយបានការយកចិត្តទុកដាក់ចំពោះការថែទាំសុខភាព ការរស់នៅ ការសិក្សារបស់ពួកគេពីសំណាក់លោកហ៊ុន ម៉ាណែត និងលោកជំទាវ សប្បុរសជនទាំងនានា និងពីសំណាក់ប្រមុខរាជ រដ្ឋាភិបាល៕
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យ និងព្យាបាលកុមារនិងបុគ្គលិកជាង២០០នាក់នៃអង្គការមូលនិធិកុមារអូស្ត្រាលី-កម្ពុជា
0 Comments