Ad Code

មាន​ករណី​កើត​ជំងឺ​ស្លាប់​ខួរក្បាល​ជា​ច្រើន​នាក់​កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ

មានពលរដ្ឋ​​២០០ទៅ៣០០នាក់ នៅទូទាំង​ពិភព​លោក​ កើត​មាន​ជំងឺ​ស្លាប់ខួរក្បាល​ដ៏កម្រ​​មួ​យដោយសារ​ការព្យាបាល​ដោយអ័រម៉ូន​ ហើយ​​រង​ការ​ឆ្លង​របៀបនេះ​​ ចាប់តាំងពី​ពេល​ដែល​ពួក​គេ​ទទួលបាន​ការព្យាបាល​អំឡុង​​ទសវត្សរ៍​ឆ្នាំ​១៩៥០​រហូតដល់​១៩៨០នោះ។


បើ​ទោះ​ជា​ការប្រើប្រាស់​ការ​ព្យាបាល​បែប​យ៉ាង​នេះ​បានបញ្ចប់​ទៅ​​អស់រយៈពេល​ជាច្រើន​​ទសវត្សរ៍​ទៅហើយក្ដី ក៏អ្នកវិទ្យាសាស្ដ្រ​និយាយ​​ថា គេ​បន្ដ​ឃើញ​មាន​ករណីថ្មី​ជាច្រើននៃជំងឺ​​ខួរ​ក្បាល​​រហូ​តមកដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈពេល​​ជាង​៤០ឆ្នាំ​កន្លង​ទៅហើយ​ បន្ទាប់ពី​អ្នកជំងឺ​​បាន​​បង្ហាញ​ឲ្យ​ឃើញ​ពីនិមិត្ដ​ហេតុ​ នេះ​បើ​​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​មួយ។


កា​រសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យឃើញ​​មាន​២២​ករណី​ថ្មី​នៃជំងឺ​ខួរក្បាល​ ហៅថា ជំងឺ​ Creutzfeldt-Jakob disease ដែល​បង្ហាញ​ឲ្យ​ឃើញ​ពីរោគលក្ខណៈ​ចំពោះ​​ពលរដ្ឋ​នៅចក្រ​ភពអង់គ្លេស រវាងឆ្នាំ​២០០៣ និង​២០១៤។


ប្រភេទ​អ័រម៉ូន​ដោយយកមក​ប្រើប្រាស់​សម្រាប់ព្យាបាល​​នោះហៅថា growth hormone ដែល​ត្រូវបាន​គេចម្រាញ់​ចេញពី​សព។ ការ​អនុវត្ដ​​ព្យាបាល​បែបនេះ​ត្រូវ​បានបញ្ចប់​​ទៅ​តាំង​ពី​ឆ្នាំ​១៩៨៥ ពេលដែល​អ្នកវិទ្យាសាស្ដ្រ​​រក​ឃើញថា អ័រម៉ូន​ The growth hormone មួយ​ចំនួន​រងការចម្លង​ជាមួយ​នឹង​ប្រូតេអ៊ីន​មានមេ​រោគ​​ prions ដែល​បណ្ដាល​ឲ្យ​កើត​ទៅជា​ជំងឺ​​ Creutzfeldt -Jakob disease (CJD) នោះ។


អ្នកជំងឺ​នៅក្នុង​កា​រសិក្សាស្រាវ​ជ្រាវ​ថ្មី​នេះ​​បាន​ចាប់​ផ្ដើម​​បង្ហាញ​ឲ្យឃើញ​​ពីនិមិត្ដហេតុ​នៃ​ជំងឺ​ CJD នេះប្រមាណជា​ពី២០ទៅ​៤០ឆ្នាំ​ បន្ទាប់ពីពួក​គេ​ត្រូវបានព្យាបាល​ដោយ​អ័រម៉ូន​នោះ៕


Live Science



មាន​ករណី​កើត​ជំងឺ​ស្លាប់​ខួរក្បាល​ជា​ច្រើន​នាក់​កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ

Post a Comment

0 Comments

Close Menu