Ad Code

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញ​ទំហឹង​ ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​៣​នាក់



ភ្នំពេញ ​៖ ​យុវជន​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​យុវជន​៣​នាក់​ទៀត ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារតែ​ពួកគាត់​បើក​ម៉ូតូ​បោះពួយ​បុក​គ្នា​ពេញទំហឹង​ប៉ើង​ខ្ទាត​មនុស្ស​ និង​ម៉ូតូ​រមូរ​ចូលគ្នា​ខ្ទេចខ្ទី​អស់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០​ ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​២៤៦​ កែង​ផ្លូវ​សុធា​រស់​ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​​ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​គ្លី​ក​ពាក់​ស្លាក​លេខ​1AL4449​ភ្នំពេញ​និង​​ម៉ូតូ​ម៉ាក​NEX​ពាក់​ស្លាក​លេខ​1GN0927​ភ្នំពេញ បណ្ដាលអោយ​មនុស្ស​ស្លាប់​​​ម្នាក់​ឈ្មោះ​មឿ​ន​សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ព្រែក​តា​គង់​ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា មុខរបរ​នៅផ្ទះ​ និង​របួសធ្ងន់​០៣​នាក់ ស្រី​ម្នាក់​ សម្រាក​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់។

សមត្ថកិច្ច​ទៀតថា ​មូលហេតុ​បង្ក​ម៉ូតូ​ម៉ាក​Nex​ពាក់​ស្លាក​លេខ​1GN0927​ភ្នំពេញ​បើកបរ​មិន​គោរព​សិទ្ធិ​ស្តាំ ​ទើប​បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​ស្លាប់​និង​របួស​ដូច្នេះ​តែម្តង​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​ម៉ាក​Nex​បើក​ឌុប​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​កើតហេតុ​គាប់​ជួន​ម៉ូតូ​ម៉ាក​Click​បើក​ឌុប​គ្នា​២​នាក់​ដែរ​ ដែល​បើក​យ៉ាង​លឿន​ដូចគ្នា ​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​៣​នាក់ ​និង​ស្លាប់​ម្នាក់​នៅ​​នឹង​កន្លែង​កើតហេតុ​តែម្តង។ ចំណែក​ម៉ូតូ​ទាំង​២គ្រឿង​ក៏​រង​ការ​ខូចខាតរមូរ​ចូលគ្នា​ខ្ទេចខ្ទី​​​ស្ទើរ​ទាំងស្រុង​ផងដែរ។

សមត្ថកិច្ច​បញ្ជាក់ថា ​ក​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានប្រគល់​អោយ​នគរបាល​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​យក​ម៉ូតូ​ទាំង​០២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ជើងគោក​រាជធានី​ភ្នំពេញ​។​រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​ម្ដា​យមក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅផ្ទះ​ក្នុងភូមិ​ព្រែក​តា​គង់​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu