Ad Code

បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ក្រុង​កំពត



ភ្នំពេញ​ ៖​ សេចក្ដីរាយការណ៍​ពី​ក្រុង​កំពត ខេត្តកំពត ​បាន​អោយ​ដឹង​ថា មាន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​ដួល​ម៉ូតូ​បោក​ក្បាល​បណ្ដាល​អោយ​ស្លាប់​កាលពី​ទៀបភ្លឺ​ថ្ងៃទី​០១-១០-២០១៨ នេះ។

ក្រោយ​ទទួល​ព័ត៌មាន​ថា ​មាន​ជនបរទេស​ស្លាប់ នៅ​ភូមិ​តា​ដឹប សង្កាត់ អណ្តូង​ខ្មែរ ក្រុង​កំពត​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ពិនិត្យ​ឃើញ​ថា សព​ឈ្មោះ BUTTER WORTH PETER ភេទ​ប្រុស កើត ២៦-១០-១៩៥០ ជនជាតិ​អាមេរិកកាំង លិខិតឆ្លងដែនៈ 505931461 បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​បាន​បញ្ជូន​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ ​​ទៅ​ពិនិត្យ​សាកសព​ជនរងគ្រោះ។ ​ផ្នែក​ជំនាញ​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ដួល​ម៉ូតូ ដោយ​ខ្លួនឯង ពោល​គឺ ពុំ​មាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ណាមួយ​ទេ ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu