Ad Code

លាភ រដ្ឋា និង​លន បញ្ញា ឡើង​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​TV5 Knock Out Series by K.cement ៦០ គ​.​ក្រ



ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by k.cement ទម្ងន់​៦០​គីឡូក្រាម លើ​សង្វៀន TV5 ព្រែកកំពឹស កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២៩ ខែ​​កញ្ញា ​ឆ្នាំ​២០១៨ លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ និង លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ពួកគេ​ទាំងពីរ​នឹងត្រូវ​ឡើងទៅ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​វាយ​ឈ្នះ​លើ​គូប្រកួត​នោះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ។


លាភ រដ្ឋា គេ​បាន​វាយ​ឈ្នះ​ឡុង រ៉ា​មី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា​បី​ទឹក ក្នុង​មួយ​ទឹក​មាន​៣​នាទី​នោះ​។ លាភ រដ្ឋា គេ​ឈ្នះ​ឡុង រ៉ា​មី ដាច់​តែម្តង ដោយ​ចៅក្រម​ទាំង​៥​រូប បានផ្តល់​ពិន្ទុ​អោយ​រូបគេ​(​លាភ រដ្ឋា​)​ឈ្នះ​ទាំងអស់គ្នា ។
ឡុង រ៉ា​មី គេ​ចាញ់​នេះ គឺ​ដោយសារ​គេ​ចាញ់ចិត្ត​លាភ រដ្ឋា គេ​វាយ​រាង​ខ្លាចញញើត​ក្នុងការ​ប្រកួត​មួយ​ទឹក​ដំបូង ដោយ​ត្រូវ​រដ្ឋា​ដេញ​វាយ​ក្រាប​លើ​រេញ​ជា​ញឹកញាប់ ។ តែ​មក ដល់​ចុង​ទឹក​ទី​២​និង​ទឹក​ទី​៣​នោះ រ៉ា​មី បាន​ស៊ាំ​នឹង​ការប្រកួត​នេះ ហើយ​បាន​វាយ​តទល់​ជាមួយ​លាភ រដ្ឋា រហូតដល់​ចប់​ទឹក​ទី​៣ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​

ចំណែក លន បញ្ញា គេ​បាន​ផ្តួល​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ​អោយ​ចុះចាញ់​នៅក្នុង​ទឹក​ទី​៣ ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះដែរ​។ លន បញ្ញា គេ​បាន​យកឈ្នះ​លិញ ភារ​ម្យ ក៏​ដោយសារ​កម្ពស់​ខ្ពស់​ដែរ ។ ភារ​ម្យ ត្រូវ​បញ្ញា ចាប់វាយ​ជង្គង់​និង​ទាត់​ត្រូវ​ឡើង​ចង់​ទក់​សាច់ ដែល​នៅក្នុង​ទឹក​ទី​១​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង ទឹក​ទី​២​រាប់​៨​ម្តងទៀត និង​ដើម​ទឹក​ទី​៣ ពេលដែល​បញ្ញា​វាយ​ដួល​ទៀត អ្នក​អោយ​ទឹក​ក៏​បោះ​កន្សែង​សុំ​ចុះចាញ់​តែម្តង ធ្វើ​ឲ្យ​បញ្ញា ឈ្នះ​លិញ ភា​រម្យ​ក្នុង​ដើម​ទឹក​ទី​៣​នេះ ។​

លា​ភ រដ្ឋា និង លន បញ្ញា បន្ទាប់ពី​ឈ្នះ​នេះ គេ​ទាំងពីរ​នាក់ នឹងត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​ដណ្តើមយក​តំណែង​ជើងឯក​ពានរង្វាន់ TV5 Knock Out Series by K.cement ទម្ងន់ ៦០ គីឡូក្រាម ដែល​អ្នកទទួលបាន​ឋានៈ​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​៤.០០០​ដុល្លារ ហើយ​លេខ​២ បាន​២.០០០​ដុល្លារ​នោះ ។

ចំណែក លិញ ភារ​ម្យ គេ​ក៏​ឡើងទៅ​ផ្តាច់ព្រ័ត្រ​ដែរ តែ​ក្នុងឋានៈ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ជាមួយនឹង​ឡុង រ៉ា​មីនោះ ។​

ចំពោះ​ការប្រកួត​លក្ខ​ណះ​មិត្តភាព​អន្តរជាតិ​វិញ ធន់ មករា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Ory Sayam អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយសារ​ថ្វី​កែង​និង​ជង្គង់​របស់គេ ។

ចំណែក សំអាត សុ​វត្ថ​ឌី អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​វាយ​ចាញ់ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ បន្ទាន់​ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។ សំអាត សុ​វត្ថ​ឌី ត្រូវ​បែក​ឈាម​លើ​ភ្នែក​ខាងស្តាំ ដោយសារ​កែង​របស់​ធា នុ​រាជ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu