ភ្នំពេញ ៖ កម្លាំងល្បាត និងកម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ (ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់៣កញ្ចប់)កាលពីវេលាម៉ោង ១៦ និង០០នាទី នៅថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះចេវ វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២ឈ្មោះ សេង ណារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិ បួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថព្រែកព្នៅបានឲ្យដឹងថា វត្ថុតាងចាប់យកបានក្នុងករណីនេះ មានទី១ ម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់តូច ទី២ម៉ូតូ01គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅស៊េរីឆ្នាំ2010 ពាក់ស្លាកលេខ1AT-4720 ភ្នំពេញ និងទី៣ទូរស័ព្ទ01គ្រឿងម៉ាកNOKIAចុចពិល ពណ៌ក្រហម។
មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូឌុបគ្នាមកពីទិញថ្នាំញៀនយកទៅជក់នៅសង្កាត់ពន្សាំង លុះមកដល់ចំណុចកើតហេតុ ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក៏បានហៅមកសួរនាំឆែកឆេររកឃើញគ្រឿងញៀនចំនួន៣កញ្ចប់តូចតែម្តង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments