Ad Code

អភិបាល​ខណ្ឌ​ដូនពេញ​ជួយសង្គ្រោះ​ស្ត្រី​ពោះ​ធំ​គ្រប់​ខែ​ សតិ​មិន​គ្រប់​ម្នាក់

ភ្នំពេញ ​៖​ ដោយ​យកចិត្ត​ទុក​គិតគូរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​ និង​លោក​ស្រី​ឈឹម វ​ត្តី បាន​ជួយសង្គ្រោះ​ស្ត្រី​​​​សតិ​មិន​គ្រប់​ម្នាក់​ ដែល​ត្រូវ​ជន​ល្មោភ​​កាម​ចាប់​រំលោភ​រហូត​មាន​ផ្ទៃពោះ​គ្រប់​ខែ។ ដូច្នេះ​ហើយ​លោក​អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជូន​ស្ត្រី​ម្នាក់​នោះ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​​កក្កដា ​ឆ្នាំ​២០១៥​នេះ​ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ជួយ​យកចិត្តទុកដាក់​ក្នុង​ការជួយ​សម្រាលកូន​ជូន​ស្ត្រី​រូប​នោះ​ផង​ដែរ ​បើ​ទោះបី​គាត់​ជា​ជនអនាថា​គ្មាន​ទីពឹង​ក៏ដោយ​នោះ៕



អភិបាល​ខណ្ឌ​ដូនពេញ​ជួយសង្គ្រោះ​ស្ត្រី​ពោះ​ធំ​គ្រប់​ខែ​ សតិ​មិន​គ្រប់​ម្នាក់

Post a Comment

0 Comments

Close Menu