ភាគហ៊ុន​របស់ជប៉ុន បាន​ឡើង​ថ្លៃនៅថ្ងៃ​ព្រហស្បតិ៍ ដែល​ជំរុញ​ដោយ​ចំណូលខ្លាំង​ពី​ក្រុម​ហ៊ុន​ទាំង​ឡាយ​ ដូចជា Nintendo និង Nissan ជាដើម។ តារាង​ផ្សារហ៊ុន Nikkei 225 របស់ប្រទេស​បានបញ្ចប់​នៅចំនួន​២០,៥២២.៨៣​ចំណុច​ ឡើង​១.១​ភាគរយ​នៅក្នុង​ថ្ងៃនេះ។


ការ​វាស់​ទិន្នន័យ​ការ​ផលិត​ឧស្សាហកម្ម​របស់​​ប្រទេស​មានចំនួន​០.៨​ភាគរយ​ ខ្ពស់​ជាង​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ខែ​មុន។ ភាគហ៊ុន​នៅ ក្នុង​ក្រុម​ហ៊ុន​ហ្គេម Nintendo បាន​ឡើង​ចំនួន​៨.៣​ភាគរយ​ ចំណែក​ក្រុមហ៊ុន​ផលិត​រថយន្ដ​ Nissan បាន​បិទក្នុង​ចំនួន​ឡើង​០.៣ភាគរយ​ បន្ទាប់​ពីក្រុម​ហ៊ុនទាំងពីរ​នេះបាន​រាយការណ៍​អំពីលទ្ធផល​វិជ្ជមាន​នោះមក។


ប្រាក់ចំណូល​របស់​ Mazda មាន​កម្រិត​ទាប​ ប៉ុន្ដែ​ប្រសើរ​ជាង​ការ​រំពឹង​ទុក។ ភាគ​ហ៊ុន​របស់​ខ្លួន​ គឺ​ឡើង​ជាង​៤​ភាគរយ​នៅពេល​ចប់នៃ​ការ​ជួញ​ដូរ។ ព្រម​ជាមួយ​នេះ​ ក្រុមហ៊ុន​អេឡិច​ត្រូ​និកយក្ស​ Sony បាន​ឃើញប្រាក់​ចំណេញ​សុទ្ធ​របស់ខ្លួន​កើន​ឡើង​៣ដង​នៅក្នុង​ត្រីមាស​ពី​ខែ​មេស​ា ដល់​ខែមិថុនា​ ដោយសារ​កា​រលក់​ដ៏ខ្លាំង​​នូវហ្គេម​ Play Station 4 និងកាមេរ៉ា​តាម​ដាន​​បម្រែ​បម្រួល​របស់ខ្លួន។


ភាគហ៊ុន​របស់ចិន ធ្លាក់ទាប​ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់រដ្ឋ​បានរាយ​ការណ៍​ថា ធនា​គារ​ទាំង​ឡាយ​ពិនិត្យ​ពិច័យ​ការបង្ហាញ​របស់​ពួក​គេ​ចំពោះ​ផ្សា​រភាគហ៊ុន​នោះមក។ របាយ​ការណ៍​បាន​និយា​យថា អ្នកផ្ដល់​ប្រាក់​កម្ចី​នេះ​កំពុង​តែ​ពិនិត្យ​មើល​ការបង្ហាញ​របស់ពួកគេ​តាម​រយៈ​ការ​​គ្រប់គ្រង​ផលិតផល និង​ប្រាក់កម្ចី​ដែលស្របគ្នា​ជាមួយភាគហ៊ុន។


Shanghai Composite បានបិទ​ក្នុង​ចំនួន​ធ្លាក់ចុះ​២.២​ភាគរយ ទៅដល់​៣,៧០៥.៧​នោះ បាន​ឡើង​ទៅ​ដល់​ជិត​ជាង​៣​ភាគរយ​ខ្ពស់​ជាង​ពីថ្ងៃមុន។ តារាង Hang Seng របស់​ហុង​កុង​​បាន​​បញ្ចប់​ក្នុងកម្រិត​ទាប​០.៥​ភាគរយ​ទៅ​ដល់​ចំនួន​២៤,៤៩៧.៩៨។ នៅពេញ​មួយ​យប់​ផ្សារ​ហ៊ុន​ Federal Reserve របស់អាមេរិក​​ ដែល​បានបង្ហាញ​ថា មានភាពវិជ្ជមាន​ថែម​ទៀត​​នៅក្នុង​សេដ្ឋកិច្ច​របស់អាមេរិកនោះបាន​អះអាង​នូវ​ទស្សនៈថា ទំនងជា​នឹង​បង្កើន​អត្រា​ការ​ប្រាក់​នៅ​ឆ្នាំនេះ។ ធនាគារកណ្ដាល​របស់​អាេមរិក បាន​និយាយថា ខ្លួនបាន​យល់​ព្រម​ជា​ឯកច្ឆន្ទ​ដើម្បីរក្សា​អត្រា​ជិ​តទៅដល់​កម្រិត​សូន្យ​នៅខែ​នេះ ប៉ុន្ដែ​ជឿថា សេដ្ឋកិច្ច​ស្ថិតនៅ​លើ​ជំហរ​កាន់តែ​ខ្លាំង។


នៅអូស្ដ្រាលី ផ្សារ​ហ៊ុន ASX/200 យក​គន្លឹះ​ពី Fed និង​ភាពវិជ្ជមាន​របស់ Wall Street។ តារាង Benchmark របស់ប្រទេស​​បាន​បញ្ចប់​នៅក្នុង​​ថ្ងៃចំនួន​០.៨​ភាគរយ​ខ្ពស់ជាង គឺ​ក្នុង​ចំនួន​៥,៦៦៩.៥០ ​ជាមួយ​ក្រុមហ៊ុន​រ៉ែ Rio Tinto និង BHP Billiton ទាំង​ពីរនេះបានបិទក្នុង​ចំនួន​ឡើង​ជាង​២​ភាគរយ។


នៅទីក្រុង​សេអ៊ូល តារាង Kospi បាន​បិទ ០.៩ភាគរយ​ធ្លាក់ចុះក្នុង​ចំនួន​២,០១៩.០៣​ចំណុច។ កូរ៉េ​ខាងត្បូង បាន​ឃើញ​បច្ចេក​វិទ្យា​ Samsung យក្ស​របស់ខ្លួន​ចេញផ្សាយ​លទ្ធ​ផល​ត្រីមាស​ទី២​របស់ខ្លួននៅ​មុន​ផ្សារ​ហ៊ុន​បើក​បន្ដិច។ ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន​៨ភាគរយ​​ទាប​ជាង បើប្រៀបធៀប​ជាមួយរយៈពេល​ដូចគ្នា​នេះ នៅក្នុង​ឆ្នាំ​មុន។ ភាគហ៊ុន​របស់ Samsung អេឡិច​ត្រូនិក​បានបញ្ចប់​ក្នុងកម្រិត​ធ្លាក់ចុះ​៣.៨​ភាគរយ​តាម​ការ​ផ្សាយ​ព័ត៌មាន៕


BBC News



ភាគហ៊ុន​ជប៉ុន​ឡើង​ថ្លៃ ​ដោយសារ​ប្រាក់​ចំណូល​ខ្លាំង ​ពី​ក្រុមហ៊ុន​នានា